លោក អ៊ុំ រាត្រី ចុះជួយអន្តាគមភ្លាមៗ ក្រោយទទួលបានព័ត៌មានពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់
នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩នេះ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយលោក គឹង វណ្ណៈ អភិបាលរងខេត្ត ដឹកនាំកងកម្លាំងទាំង៣ប្រភេទបំពាក់ដោយ(រណា ពូថៅ ដែកគាស់ ពូថៅ)និងអាជ្ញាធរមូលដ្ឋាន ក្រុមការងារ នាំយកសង្ក័សីជាអំណោយដ៍ថ្លៃថ្លារបស់ លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តបន្ទាយមានជ័យ ចុះជួយអន្តាគមន៍ភ្លាមៗ ក្រោយទទួលបាន ព័ត៌មានប្រជាពលរដ្ឋទទួលរងគ្រោះខ្យល់កន្ត្រាក់ ៣៤ គ្រួសារ នៅក្នុងឃុំតាបែន ស្រុកស្វាយចេក ។
តាមរបាយការណ៍ លោក លឿង សុភក្តិ អភិបាលស្រុកស្វាយចេកបានឲ្យដឹងថា នាវេលាល្ងាចថ្ងៃទី០៣ មិថុនា ម្សិលមិញ ក្នុងពេលមេឃកំពុងភ្លៀង និងខ្យល់ខ្លាំង បង្ករឲ្យខ្យល់កន្តាក់ខូចខាតផ្ទះពុកម៉ែបងប្អូនពលរដ្ឋ ៣៤គ្រួសារ ៣៤ខ្នងផ្ទះ លើ៤ភូមិ រួមមាន(ភូមិតាបែន ១៣ខ្នង .អូរវែងត្បូង ១៤ខ្នង .តាឯក ៦ខ្នង និងគោករកា ៦ខ្នង ) ក្នុងឃុំតាបែន ។
ក្នុងនោះលោកអភិបាលខេត្តបានផ្តល់អំណោយដ៍ថ្លៃថ្លារបស់ លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តបន្ទាយមានជ័យ និងលោកស្រី ម៉ៅ មាល័យ សង្ក័សី ៥៣៤សន្លឹក និងថវិកា ក្នុង១គ្រួសារ ១០ម៉ឺនរៀល លើ ៣៤គ្រួសារ ៕