ខ្មែរប៉ុស្ដិ៍ Close

គ្រូបង្ហាត់យុទ្ធក្រមចេញមុខបកស្រាយរឿងវាយទាត់ធាក់កូនទាហានដែលកំពុងល្បីនៅលើបណ្ដាញសង្គម

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី៣០ ខែឧសភា ឆ្នាំ២០១៩ ផ្ទះហ្វេសប៊ុក 22

បន្ទាប់ពីមានការបែកធ្លាយវីដេអូហ្វឹកហាត់ដោយទាត់ ធាក់ ឥតប្រណីពីសំណាក់គ្រូបង្វឹកក្បាច់គុណយុទ្ធក្រមទៅលើសិក្ខាកាមដែលជាកូនទាហានថ្មីៗកន្លងមក ធ្វើអោយមហាជនខ្មែរ ជាពិសេសអ្នកលេងហ្វេសប៊ុកជាច្រើនបានចែករំលែកគ្នាបន្ត រហូតដល់ផ្ទុះការរិះគន់ជាច្រើនទៅលើសកម្មភាពនោះ។

បើយើងក្រឡេងមើលតែមួយភ្លែត វាពិតជាមានទិដ្ឋភាពសាហាវឃោរឃៅបន្តិចមែន ដែលជាហេតុធ្វើអោយមហាជនជាច្រើនបានគិតថានេះមិនមែនជាការហ្វឹកហាត់ឡើយ តែគឺជាការប្រើទារុណកម្មទៅវិញ ដោយពួកគាត់បានខមិនរិះគន់ច្រើនផងដែរ។ ក្រោយពីបានផ្ទុះរឿងនេះរូចមក គ្រូបង្វឹកក្បាច់គុណយុទ្ធក្រមនេះក៏ចេញបានចេញមុខមកបកស្រាយភ្លាមៗតបទៅអ្នករិះគន់ចំពោះវីដេអូហ្វឹកហាត់នេះដែលនៅក្នុងវីដេអូបានបញ្ជាក់ថា៖ «សូមបងប្អូនជនរួមជាតិទាំងអស់យល់ច្រឡំ នេះគឺគ្រាន់តែជាការហ្វឹកហាត់ពង្រឹងកាយសម្បទាដើម្បីអោយក្រុមសិក្ខាកាមទាំងអស់មានជំហររឹងមាំ ក្នុងការត្រៀមប្រយុទ្ធទប់ទល់ទៅនឹងសត្រូវឈ្លានពាន ដែលជាពិសេស យោធភូមិភាគទី៤នេះតែម្ដងដែលមានទីតាំងនៅជិតព្រំដែនផ្ទាល់។ ហើយបងប្អូនកងកំលាំងនៅព្រំដែននេះហើយ ដែលជាអ្នកលះបង់មុនគេនៅពេលមានសង្គ្រាមឈ្លានពានណាមួយកើតឡើងជាយថាហេតុ»

លោកគ្រូក៏បានបញ្ជាក់ទៀតថា លោកមិនមានគំនំគុំគួនដើម្បីធ្វើទារុណកម្មលើសិក្ខាមទាំងនេះទេ គឺពួកគាត់ស្រលាញ់គ្នាដូចបងប្អូនអ៊ីចឹង។

ដើម្បីជ្រាបអោយកាន់តែច្បាស់ សូមទស្សនាវីដូអូបកស្រាយរបស់គ្រូយុទ្ធក្រមដូចខាងក្រោមនេះ៖

អត្ថបទទាក់ទង