ខ្មែរប៉ុស្ដិ៍ Close

លោក គង់ គាំ៖ អន្តរជាតិ សង្គមស៉ីវិល ដែលលើកទឹកចិត្ត និងគាំទ្រការជួបជុំ ត្រៀមចូលរួមផែនការផ្តួលរំលំរដ្ឋាភិបាល គឺជាអំពើសមគំនិតក្បត់ជាតិយ៉ាងចំហ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២៩ ខែឧសភា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 40
លោក គង់ គាំ៖ អន្តរជាតិ សង្គមស៉ីវិល ដែលលើកទឹកចិត្ត និងគាំទ្រការជួបជុំ ត្រៀមចូលរួមផែនការផ្តួលរំលំរដ្ឋាភិបាល គឺជាអំពើសមគំនិតក្បត់ជាតិយ៉ាងចំហ លោក គង់ គាំ៖ អន្តរជាតិ សង្គមស៉ីវិល ដែលលើកទឹកចិត្ត និងគាំទ្រការជួបជុំ ត្រៀមចូលរួមផែនការផ្តួលរំលំរដ្ឋាភិបាល គឺជាអំពើសមគំនិតក្បត់ជាតិយ៉ាងចំហ

អតីតមនុស្សជំនិតរ បស់ លោក សម រង្ស៉ី គឺលោក គង់ គាំ ដែលពេលនេះជា ប្រធានកិត្តិយស នៃគណបក្សឆន្ទៈខ្មែរ បានថ្លែងថា អន្តរជាតិ និងអ្នកជំនាញសង្គមស៉ីវិល ដែលលើកទឹកចិត្ត និងគាំទ្រការជួបជុំ ដើម្បីរៀបចំត្រៀមចូលរួមផែនការផ្តួលរំលំរដ្ឋាភិបាល គឺជាអំពើសមគំនិតក្បត់ជាតិយ៉ាងចំហ។

លោក គង់ គាំ ដែលធ្លាប់ជាមនុស្សជំនិតរបស់លោក សម រង្ស៉ី បានថ្លែងលើ Facebook របស់លោក នៅថ្ងៃម្សិលមិញនេះថា៖ «សិទ្ធិជួបជុំ ដែលអន្តរជាតិ និងអ្នកជំនាញសង្គមស៉ីវិលកម្ពុជាមួយចំនួនគាំទ្រ គឺផ្សេងពីការជួបជុំ រៀបចំអនុវត្តការអំពាវនាវ និងត្រៀមផែនការងើបផ្តួលរំលំរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលក្រុមអ្នកនយោបាយមានដីកាបង្គាប់ឱ្យចាប់ខ្លួន ពីបទក្បត់ជាតិជាអ្នកផ្តើមគំនិត»

លោកបន្តថា «អន្តរជាតិ និងអ្នកជំនាញសង្គមស៉ីវិល ដែលលើកទឹកចិត្ត និងគាំទ្រការជួបជុំ ដើម្បីរៀបចំត្រៀមចូលរួមផែនការផ្តួលរំលំរដ្ឋាភិបាល លោកនាយរដ្ឋមន្ត្រី ហ៊ុន សែន គឺជាអំពើសមគំនិតយ៉ាងចំហ ដែលប្រជាពលរដ្ឋកម្ពុជាត្រូវតែថ្កោលទោស និងគាំទ្រវិធានការរបស់រដ្ឋាភិបាល ដើម្បីបញ្ចៀសមហន្តរាយ និងសោកនាដកម្មចំពោះមុខមកលើកម្ពុជាដ៏សុខសាន្ត និងរីកចម្រើនជាលំដាប់នេះ»

ការលើកឡើងរបស់ អតីតមន្រ្តីជាន់ខ្ពស់គណបក្សប្រឆាំងនេះ បានធ្វើឡើងស្របពេលដែល អតីតសកម្មជន មួយចំនួនដែលស្និទ្ធនឹងលោក សម រង្ស៉ី បានប៉ុនប៉ងធ្វើការជួបជុំជាបន្តបន្ទាប់ ក្រោមលេសថា ធ្វើយុទ្ធនាការនំបញ្ចុក ដែលអាជ្ញាធរសង្ស័យថា សកម្មភាពជួបជុំនេះ អាចជាការគាំទ្រនូវផែនការរបស់ លោក សម រង្ស៉ី ក្នុងការវិលត្រឡប់ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។

លោក គឺ ប៊ុណ្ណារ៉ា តំណាងអយ្យការអមសាលាដំបូងខេត្តបាត់ដំបង កាលពីពេលថ្មីៗនេះ បានចេញដីកាជាបន្តបន្ទាប់ កោះហៅអតីតសកម្មជន នៃអតីតគណបក្សសង្រ្គោះជាតិជាច្រើននាក់ នៅខេត្តបាត់ដំបង ឱ្យចូលបំភ្លឺនៅតំណាងអយ្យការខេត្តបាត់ដំបង ពាក់ព័ន្ធនឹងករណីប្រឆាំង និងបំពានសាលដីកាតុលាការកំពូល ដែលចេញកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។

ការចេញដីកាកោះហៅនេះបានធ្វើឡើងបន្ទាប់ពី អតីតតំណាងរាស្រ្ត-សកម្មជន អតីតគណបក្សសង្រ្គោះជាតិ នៅខេត្តបាត់ដំបងទាំងនោះ បានជួបប្រជុំនៅ ហាងនំបញ្ចុករបស់ អតីតចៅសង្កាត់អូចា ដែលជាមនុស្សរបស់ លោក សម រង្ស៉ី ហើយចេញវីដេអូមួយចំនួន គាំទ្រដល់សកម្មភាពរបស់ លោក សម រង្ស៉ី នៅក្រៅប្រទេស ដែលកំពុងជាប់ពាក់ព័ន្ធនឹងអំពើក្បត់ជាតិ៕

អត្ថបទទាក់ទង