ខេត្តពោធិ៍សាត់ ប្រារព្ធពិធីរំលឹកវិញ្ញាណក្ខន្ធ ២០ ឧសភា
ពិធីរំលឹកវិញ្ញាណក្ខន្ធ ២0 ឧសភា ២០១៩ គណៈកម្មាធិការគណបក្សខេត្ត បានចាត់តាំងប្រារព្ធធ្វើនៅវត្តច័ន្ទរង្សី ហៅវត្តរំលេច ក្នុងបរិវេណវត្តដែលមានស្តូបចេតិយ្យតម្តល់អដ្ឋិធាតុអ្នករងគ្រោះដែលបានបាត់បង់ជីវិតក្រោមការកាប់សម្លាប់របស់បនប្រល័យពូជសាសន៍។
ពីធីនេះស្ថិតក្រោមអធិបតីភាពលោក ម៉ៅ ធនិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សខេត្ត អភិបាលខេត្តពោធិ៍សាត់ព្រមទាំងមានការអញ្ជើញពី លោក ម៉ក់ រ៉ា អនុប្រធានគណបក្ស ប្រធានគណៈប្រចាំការគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត ជាបេក្ខជនពេញសិទ្ធប្រធានក្រុមប្រឹក្សាខេត្ត លោក អ៊ឹង គឹមលាង ប្រធានគណៈឃោសនាអប់រំខេត្តនិងជាប្រធានយុវជនខេត្ត ជាអភិបាលរងខេត្តពោធិ៍សាត់និងមានការចូលរួមជាកិត្តិយស និង សមាសភាពសមាជិកអង្គពិធីរួមមានសមាជិក សមាជិកា សភាមណ្ឌលខេត្តពោធិសាត់៖
- សមាជិកគណៈអចិន្ត្រៃយ៍គណបក្សខេត្ត
- សមាជិកគណៈកម្មាធិការគណបក្សខេត្ត
- សមាជិកពេញសិទ្ធក្រុមប្រឹក្សាខេត្ត ស្រុក ក្រុង
- អភិបាលរងខេត្ត ស្រុក ក្រុង
- កងកម្លាំងប្រដាប់អាវុធទាំង៣
- ថ្នាក់ដឹកនាំ,តាមបណ្តាមន្ទីរ អង្គភាព លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស
- ក្រុមប្រឹក្សាឃុំ សង្កាត់
- ព្រះសង្ឃតាជី យាយជី និងប្រជាពលរដ្ឋសរុប ១៥២៥នាក់។
បន្ទាប់ពីកិច្ចដំណើរការពិធីពុទ្ធសាសនាដាក់គូរោន អុជធូប ព្រះសង្ឃបង្សុកូល និងគោរពទង់ជាតិ គោរពវិញ្ញាណក្ខន្ធរួចមក លោក ម៉ៅ ធនិន បានមានប្រសាសន៍រំលឹកឡើងវិញពីទិដ្ឋភាព និងសកម្មភាពរបស់ពួកប្រល័យពូជសាសន៍ដែលបានធ្វើមកលើប្រជាពលរដ្ឋស្លូតត្រង់ក្នុងរយៈពេល៣ឆ្នាំ៨ខែ២០ថ្ងៃធ្វើឲ្យបាត់បង់ជីវិតជាង៣លាននាក់ ។ ក្នុងនោះលោកបានរំលេចឡើងនូវការឈឺចាប់គ្រប់បែបយ៉ាងដែលលោកបានឃើញផ្ទាល់ពញ្ញាក់ស្មារតីដល់អង្គពិធីទាំងមូលអោយមានការចងចាំឡើងវិញព្រោះរាជរដ្ឋាភិបាលបានកំណត់យកថ្ងៃ ២០ ឧសភា ជាទិវាជាតិនៃការចងចាំ លោកបានសង្កត់ធ្ងន់ថា ដើម្បីកុំឲ្យបាត់ប្រវត្តិសាស្រ្តដ៏ឈឺចាប់នេះកើតមានឡើងនៅកម្ពុជាជាថ្មីទៀត គឺមានតែយើងទាំងអស់ជំនាន់នេះ និងជំនាន់ក្រោយរួមគ្នាគាំទ្រគណបក្សប្រជាជនកម្ពុជាទើបយើងមានសន្តិភាព សុខសានជារៀងរហូតតកូនតចៅរហូតទៅ ។ សូមកុំភ្លេចអោយសោះចូរចងចាំថាបើយើងភ្លេចក្រ ក្រនិងតាមទាន់។ បើយើងភ្លេចសង្គ្រាម សង្គ្រាមនិងតាមទាន់។
លោកបានលើកឡើងពីសកម្មភាពវីរៈភាពរបស់ប្រមុខដឹកនាំប្រទេសគឺលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ដែលហ៊ានលះបង់គ្រប់បែបយ៉ាង យកជីវិតធ្វើជាដើមទុនក្នុងការរំដោះប្រទេសជាតិ និងបង្រួបបង្រួមជាតិ កសាងជាតិទម្រាំសុខសាន្ត សន្តិភាពរីកចម្រើនដូចសព្វថ្ងៃនេះ ដូច្នេះបងប្អូនយើងទាំងអស់គ្នារួបរួមគ្នាគាំទ្រគណបក្សប្រជាជនដើម្បីគណបក្សប្រជាជន ពិសេសលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានដឹកនាំប្រទេសជាតិតទៅទៀត។ មានតែគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះដែលធានាការពារបានសុខសាន្តជូនប្រជាពលរដ្ឋរស់ក្នុងក្តីសុខសុភមង្គល និងសន្តិភាពយូរអង្វែង។ កម្មវិធីបានបញ្ចប់បន្ទាប់ពីសមាជិកអង្គពិធី១រូបឡើងមានចំណាប់អារម្មណ៍ ប្តេជ្ញាចិត្ត និងពិធីរាប់បាត្រព្រះសង្ឃចំនួន ២០ អង្គរួចមក ៕