ខ្មែរប៉ុស្ដិ៍ Close

សម្ដេច ទៀ បាញ់៖ ការងារចុះមូលដ្ឋាន គឺធ្វើឲ្យនៅតាមបណ្តាមូលដ្ឋានមានការអភិវឌ្ឍរីកចម្រើន និងលុបបំបាត់ភាពក្រីក្រនៅកម្ពុជា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី៧ ខែឧសភា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 41
សម្ដេច ទៀ បាញ់៖ ការងារចុះមូលដ្ឋាន គឺធ្វើឲ្យនៅតាមបណ្តាមូលដ្ឋានមានការអភិវឌ្ឍរីកចម្រើន និងលុបបំបាត់ភាពក្រីក្រនៅកម្ពុជា សម្ដេច ទៀ បាញ់៖ ការងារចុះមូលដ្ឋាន គឺធ្វើឲ្យនៅតាមបណ្តាមូលដ្ឋានមានការអភិវឌ្ឍរីកចម្រើន និងលុបបំបាត់ភាពក្រីក្រនៅកម្ពុជា

ដើមី្បអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា រដ្ឋបាលខេត្តសៀមរាបបានរៀបចំពិធីប្រកាសទទួលស្គាល់ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានតាមបណ្តាក្រុង ស្រុក នៃខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩ ក្រោមអធិបតីភាពលោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកឧកញ៉ា លោកជំទាវ អស់លោក លោកស្រីជាសមាជិកក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត ក្រុង ស្រុក ចូលរួមផងដែរ ។

លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលនៃ សកម្មភាពការចុះតាមបណ្តាមូលដ្ឋាននៅខេត្តសៀមរាប ក្នុងការកំណែទម្រង់ស៊ីជម្រៅ ការសម្រេចឲ្យបាននូវគោលដៅជាយុទ្ធសាស្ត្រ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ប្រកបដោយចក្ខុវិស័យ សំខាន់ការដាក់នូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដើមី្បបន្តពង្រឹងនូវយន្តការនានារបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលថ្មីនេះ ឲ្យធានាបាននូវកំណើនការងារ សមធម៌ និងប្រសិទ្ធភាពពិតប្រាកដនៅកម្ពុជា។

យោងទៅតាមខ្លឹមសារនៃសេចក្តីសម្រេច ក៏មានការកែសម្រួល និងបំពេញបន្ថែមនូវសមាសភាពមួយចំនួនផងដែរ។ បន្ទាប់ពីការប្រគល់នូវសេចក្តីសម្រេចដល់ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានក្រុង ស្រុកទាំង១២ របស់ខេត្តសៀមរាបរួចមក លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការងារចុះមូលដ្ឋាននេះ គឺជាប្រពៃណីរបស់ថ្នាក់ដឹកនាំមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ក្នុងគោលដៅធ្វើឲ្យនៅតាមបណ្តាមូលដ្ឋាន មានការអភិវឌ្ឍរីកចម្រើន ទៅតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការលុបបំបាត់នូវភាពក្រីក្រនៅកម្ពុជា ។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានលើកនូវការណែនាំមួយចំនួនដល់ក្រុមការងារគ្រប់ថ្នាក់ទាំងអស់ឲ្យបានយល់ច្បាស់ពីតួនាទី ភារកិច្ចរបស់ក្រុមការងារថ្នាក់ជាតិ ក៏ដូចខេត្ត ក្នុងការចុះតាមបណ្តាមូលដ្ឋាននៅខេត្តសៀមរាប ក្នុងការកំណែទម្រង់ស៊ីជម្រៅ ដើមី្បសម្រេចឲ្យបាននូវគោលដៅជាយុទ្ធសាស្ត្រ ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ប្រកបដោយចក្ខុវិស័យ សំខាន់ការដាក់នូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដើមី្បបន្តពង្រឹងនូវយន្តការនានារបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងនីតិកាលថ្មីនេះ ឲ្យធានាបាននូវកំណើនការងារ សមធម៌ និង ប្រសិទ្ធភាពពិតប្រាកដនៅកម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បានបន្តទៀតថា ជាងនេះទៅទៀតនោះលើការផ្តល់សេវាសាធារណៈ លើវិស័យមួយចំនួន ដែលជាកង្វះខាតដែលយើងគ្រប់គ្នាត្រូវធ្វើការកែប្រែលម្អ និងធ្វើការពង្រឹង ដោះស្រាយទៅតាមវេទិកាសាធារណៈ ជាពិសេសតាមរយៈក្រុមការងារថ្នាក់ជាតិថ្នាក់ខេត្តចុះមូលដ្ឋាន ធ្វើការត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹង ការធ្វើកំណែទម្រង់ អនុវត្តកម្មវិធីនយោបាយអភិវឌ្ឍន៍ លើគ្រប់វិស័យឲ្យមានប្រសិទ្ធភាពខ្ពស់។

លោក ទៀ បាញ់ ក៏បានជំរុញឲ្យក្រុមការងារថ្នាក់ជាតិ និង ថ្នាក់ខេត្ត រៀបចំបែងចែកក្រុមការងារថ្នាក់ក្រុង ស្រុក ថ្នាក់ឃុំ សង្កាត់ ក្នុងការធ្វើវេទិកាសាធារណៈនៅតាមភូមិ ឃុំសង្កាត់ ទៅតាមស្ថានភាពស្ថិតិប្រជាពលរដ្ឋ ក្នុងគោលបំណងធ្វើយ៉ាងណាទទួលបាននូវសំណូមពរ តម្រូវការ និងក្តីកង្វល់របស់ប្រជាពលរដ្ឋ មកដោះស្រាយ និងឆ្លើយតបទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋឲ្យបានល្អ ត្រឹមត្រូវ និងសុក្រឹត យុត្តិធម៌។

លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ក៏បានធ្វើការផ្តាំផ្ញើ ដល់សមាជិកក្រុមការងារទាំងអស់ ត្រូវប្រកាន់ឲ្យបានខ្ជាប់ខ្ជួនពីតួនាទី ភារកិច្ចរបស់ខ្លួន ដែលប្រមុខរាជរដ្ឋាភិបាលប្រគល់ជូន ដើមី្បយកទៅអនុវត្តឲ្យទទួលបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់ ៕

អត្ថបទទាក់ទង