ខ្មែរប៉ុស្ដិ៍ Close

អភិបាលខេត្តកំពង់ចាម បញ្ជាឲ្យមន្ត្រីជំនាញឃាត់ចាប់រថយន្តដឹកជ្រូកមួយគ្រឿងដែលនាំចូលពីប្រទេសវៀតណាម

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 42
អភិបាលខេត្តកំពង់ចាម  បញ្ជាឲ្យមន្ត្រីជំនាញឃាត់ចាប់រថយន្តដឹកជ្រូកមួយគ្រឿងដែលនាំចូលពីប្រទេសវៀតណាម អភិបាលខេត្តកំពង់ចាម បញ្ជាឲ្យមន្ត្រីជំនាញឃាត់ចាប់រថយន្តដឹកជ្រូកមួយគ្រឿងដែលនាំចូលពីប្រទេសវៀតណាម

នៅព្រឹកថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០១៩ លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម បានបញ្ជារឲ្យមន្ត្រីជំនាញ នៃការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត ឃាត់ចាប់រថយន្តដឹកជ្រូកមួយគ្រឿង ដែលក្នុងរថយន្តនោះមានជ្រូកចំនួន ៥ក្បាល ដឹកចេញពីប្រទេសវៀតណាមឆ្លងកាត់ស្ពានគីហ្សូណា ក្រុងកំពង់ចាម ខេត្តកំពង់ចាម ហើយរថយន្ត និងជ្រូកទាំងអស់នោះ ត្រូវបានមន្ត្រីជំនាញឃាត់ទុកនៅការិយាល័យផលិតកម្ម និងបសុព្យាបាលដើម្បីធ្វើការត្រួតពិនិត្យ និងស្វែងរកជម្ងឺបេស្តជ្រូកអាហ្វ្រិក នៅវិទ្យាស្ថានស្រាវជ្រាវបសុព្យាបាលនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ។

បើតាមប្រាប់ឲ្យដឹងពី លោក នង ម៉េងហ៊ាង ប្រធានការិយាល័យ ផលិតកម្មនិងបសុព្យាបាលខេត្តកំពង់ចាម បានបញ្ជាក់ឲ្យដឹងថាប្រសិនបើរកឃើញវីរុសជម្ងឺបេស្តជ្រូកអាហ្វ្រីចកើតមានក្នុងជ្រូកទាំងនេះ ត្រូវដុតបំផ្លាញតែម្តង ហើយករណីមិនមានវីរុសជម្ងឺបេស្តជ្រូកអាហ្វ្រិកនេះ គឺមន្ត្រីជំនាញនិងអនុវត្តន៍បន្តតាមនិតិវិធីច្បាប់៕

អត្ថបទទាក់ទង