ខ្មែរប៉ុស្ដិ៍ Close

រដ្ឋបាលរាជធានីភ្នំពេញសម្រេចសាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី១ ស្ថិតនៅភាគខាងត្បូង

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 39
រដ្ឋបាលរាជធានីភ្នំពេញសម្រេចសាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី១ ស្ថិតនៅភាគខាងត្បូង រដ្ឋបាលរាជធានីភ្នំពេញសម្រេចសាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី១ ស្ថិតនៅភាគខាងត្បូង

នៅព្រឹកថ្ងៃពុធទី២៤ ខែមេសា ឆ្នាំ២០១៩ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានជួបពិភាក្សាជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA អំពីបញ្ហាដីសម្រាប់ការរត់បណ្ដាញខ្សែលូរបស់រោងចក្រប្រព្រឹត្តិកម្មទឹកកខ្វក់សម្រាប់ «គម្រោងអភិវឌ្ឍន៍ប្រព័ន្ធលូបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ»។

កិច្ចប្រជុំនេះក្នុងគោលបំណងដើម្បីដោះស្រាយនូវបញ្ហាទឹកកខ្វក់នៅក្នុងរាជធានីភ្នំពេញ ដែលរដ្ឋបាលរាជធានីភ្នំពេញបានសម្រេចសាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី១ ស្ថិតនៅភាគខាងត្បូងរាជធានីភ្នំពេញ ដោយបានកំណត់យកតំបន់ជើងឯក សម្រាប់សាងសង់ស្ថានីយ ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលប្រទេសជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA៕

អត្ថបទទាក់ទង