ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ មានកត្តា៤យ៉ាងដែលធ្វើប្រជាពលរដ្ឋសប្បាយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២៣ ខែមេសា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 36
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ មានកត្តា៤យ៉ាងដែលធ្វើប្រជាពលរដ្ឋសប្បាយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ មានកត្តា៤យ៉ាងដែលធ្វើប្រជាពលរដ្ឋសប្បាយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានកត់សំគាល់ឃើញថា ឆ្នាំនេះបងប្អូនប្រជាពលរដ្ឋយើងបានសប្បាយរីករាយខ្លាំងគ្រប់ទីកន្លែង ដោយសារយើងមានសង្ក្រាន្តតាមខេត្តនីមួយៗ ដែលបានបង្ហាញឱ្យឃើញអំពីប្រពៃណីទំនៀមទំលាប់ដ៏ល្អផូផង់របស់ខ្មែរយើង។ លោក បានមានប្រសាសន៍បន្តថា ភាពសប្បាយរីករាយទាំងអស់នេះគឺកើតមានឡើងដោយសារកក្តាសំខាន់ៗ៤គឺ៖ ១) កត្តាសុខសន្តិភាពក្នុងផ្ទៃប្រទេស , ២) កត្តាហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់គ្រប់ទីកន្លែង ដែលធ្វើឱ្យប្រជាពលរដ្ឋបានដើរលេកម្សាន្តគ្រប់ទីកន្លែង, ៣) កត្តាប្រជាជនមានមធ្យោបាយធ្វើដំណើរគ្រប់ៗគ្នា និង៤)កត្តាប្រាក់ចំណូលសមរម្យ ដែលផ្តល់ឱកាសអោយពលរដ្ឋមានឱកាសធ្វើដំណើរទាំងក្នុង និងក្រៅប្រទេស។

លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃអង្គារទី២៣ ខែមេសា ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) ចំនួនប្រមាណជាង២ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ រាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងអំណរគុណ និងកោតសរសើរចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលបានយកចិត្តទុកដាក់ ការពារសុវត្ថិភាពដល់បងប្អូនប្រជាពលរដ្ឋក្នុងអំឡុងពេលបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរយើងកន្លងទៅថ្មីៗនេះ ដែលបានធ្វើឱ្យបងប្អូនប្រជាពលរដ្ឋយើងទទួលបាននូវភាពសប្បាយរីករាយគ្រប់ទីកន្លែង៕

អត្ថបទទាក់ទង