ខ្មែរប៉ុស្ដិ៍ Close

នាយករដ្ឋមន្ត្រីថៃអះអាងថាគោលការណ៍នៃកិច្ចសហប្រតិបត្តិការ ថៃ-កម្ពុជា នឹងមានជាបន្តបន្ទាប់ដោយភាពស្មោះត្រង់ ជិតស្និទ្ធ និងស្ថិតស្ថេរយូរអង្វែង

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២២ ខែមេសា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 20
នាយករដ្ឋមន្ត្រីថៃអះអាងថាគោលការណ៍នៃកិច្ចសហប្រតិបត្តិការ ថៃ-កម្ពុជា នឹងមានជាបន្តបន្ទាប់ដោយភាពស្មោះត្រង់ ជិតស្និទ្ធ និងស្ថិតស្ថេរយូរអង្វែង នាយករដ្ឋមន្ត្រីថៃអះអាងថាគោលការណ៍នៃកិច្ចសហប្រតិបត្តិការ ថៃ-កម្ពុជា នឹងមានជាបន្តបន្ទាប់ដោយភាពស្មោះត្រង់ ជិតស្និទ្ធ និងស្ថិតស្ថេរយូរអង្វែង

បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃច័ន្ទទី២២ ខែមេសា ឆ្នាំ២០១៩ នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ បានអញ្ជើញជាអធិបតីក្នុងពិធីចាក់ បេតុងតភ្ជាប់មុខតំណរស្ពានមិត្តភាពឆ្លងកាត់ព្រំដែនកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន) នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះដែរ លោកនាយករដ្ឋមន្ត្រីថៃ បានអះអាងថា គោលការណ៍នៃកិច្ចសហប្រតិបត្តិការរបស់រាជរដ្ឋាភិបាលថៃ ជាមួយរាជរដ្ឋាភិបាលកម្ពុជា នឹងមានជាបន្តបន្ទាប់ដោយភាពស្មោះត្រង់ ជិតស្និទ្ធ និងគង់វង្សជារៀងរហូត ហើយនៅឆ្នាំក្រោយជាខួបលើកទី៧០ នៃទំនាក់ទំនងខាងការទូតរវាងព្រះរាជាណាចក្រថៃ និងព្រះរាជាណាចក្រកម្ពុជា ដែលអាចនឹងចំពេលជាមួយនឹងវិវឌ្ឍនភាព នៃការកសាង និងការបើកច្រកថ្មីនេះ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា ការសាងសង់ស្ថាននេះ បានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ប្រជាជនកម្ពុជា និងប្រជាជនថៃ និងបានផ្តល់ភាពងាយស្រួលដល់ប្រជាជនក្នុងប្រទេសមហាអនុតំបន់មេគង្គ ដើម្បីសម្រួលដល់ការតភ្ជាប់ទីក្រុងបាងកក-ភ្នំពេញ និងក្រុងហូជីមិញ ក្នុងគោលដៅជំរុញពាណិជ្ជកម្ម ទេសចរណ៍ និងកិច្ចសហប្រតិបត្តិការ ដឹកជញ្ជូន។

ស្របតាមការគិតគូរបស់សហគមន៍អាស៊ាន និងប្រទេសក្នុងមហាអនុតំបន់ មេគង្គ ដែលបានកំណត់ផ្លូវពីបាងកក-បោយប៉ែត- ភ្នំពេញ-ហូជីមិញ ជាផ្លូវអាស៊ានហាយវេលេខ១ និងជាផ្លូវរបៀងសេដ្ឋកិច្ចខាងត្បូង ដើម្បីឱ្យការដឹកជពានទំនិញចេញចូលមានភាពងាយស្រួល។ ម៉្យាងវិញទៀត ស្ថាននេះ នឹងទុកសម្រាប់តែការដឹកជញ្ចូនទំនិញចេញ ចូលចំណែកឯច្រកព្រំដែនប៉ោយប៉ែត- អារញ្ញប្រថេត ទុកសម្រាប់តែភ្ញៀវទេសចរឆ្លងកាត់ប៉ុណ្ណោះ។

ក្នុងឱកាសនោះដែរ លោក ប្រាយុទ្ធ សូមគោរពអញ្ជើញលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញចូលរួមពិធីចាក់បេតុងតភ្ជាប់ស្ពាន និងសម្ពោធ សមិទ្ធផលការសាងសង់ស្ពានមិត្តភាពថៃ-កម្ពុជា បានណងអៀន-ស្ទឹងបត់) ដើម្បីជាសិរីមង្គល និងជានិមិត្តរូបនៃកិច្ចសហប្រតិបត្តិការថៃ-កម្ពុជាឲ្យបានស្ថិតស្ថេរយូរអង្វែងតរៀងទៅ៕