ខ្មែរប៉ុស្ដិ៍ Close

លោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន ថ្វាយសារលិខិតថ្វាយព្រះពរសម្តេចព្រះមហាក្សត្រីនៅក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី៩ ខែមេសា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 60
លោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន ថ្វាយសារលិខិតថ្វាយព្រះពរសម្តេចព្រះមហាក្សត្រីនៅក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិ លោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន ថ្វាយសារលិខិតថ្វាយព្រះពរសម្តេចព្រះមហាក្សត្រីនៅក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិ

លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ ប៊ិន ឈិន រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី តាងនាមថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់នៃទីស្តីការគណៈរដ្ឋមន្រ្តី បានថ្វាយសារលិខិតថ្វាយព្រះពរសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដោយសូមព្រះបរមរាជានុញ្ញាតិសម្តែងអំណរសាទរឥតឧបមា ចូលរួមថ្វាយសព្វសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរគ្រប់ប្រការ ប្រកបដោយកតញ្ញូកតវេទិតាធម៌យ៉ាងជ្រាលជ្រៅបំផុតចំពោះព្រះរាជបញ្ញាញាណឈ្វេងយល់ និងព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តមថ្លៃថ្លា របស់ព្រះករុណាជាអម្ចាស់ ក្នុងវិស័យព្រះពុទ្ធសាសនា អប់រំសិក្សាធិការ សង្គមកិច្ច សុខុមាលភាព ជីវភាពរស់នៅរបស់ប្រជាជន និងការងារកិច្ចការបរទេសនាពេលកន្លងមក ដែលបានរួមចំណែកយ៉ាងថ្លៃថ្លាក្នុងការលើកកម្ពស់កិត្យានុភាពរបស់ព្រះរាជាណាចក្រកម្ពុជា ការកសាងសមិទ្ធិផលសង្គមយ៉ាងច្រើនជាមួយរាជរដ្ឋាភិបាលដែលបានធ្វើឱ្យព្រះរាជាណាកច្រកម្ពុជាមានការអភិវឌ្ឍរីកចម្រើនជឿនលឿនយ៉ាងឆាប់រហ័សក្នុងរយៈកាលកន្លងមក៕

អត្ថបទទាក់ទង