ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរទៅចូលរួមកម្សាន្តជាមួយសង្រ្កាន្តសមុទ្រខេត្តព្រះសីហនុ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី៤ ខែមេសា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 45
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរទៅចូលរួមកម្សាន្តជាមួយសង្រ្កាន្តសមុទ្រខេត្តព្រះសីហនុ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរទៅចូលរួមកម្សាន្តជាមួយសង្រ្កាន្តសមុទ្រខេត្តព្រះសីហនុ

នៅព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការផ្ទាល់ខ្លួន លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ខេត្តព្រះសីហនុ សព្វថ្ងៃកំពុងទាក់ទាញភ្ញៀវទេសចរណ៍យ៉ាងច្រើន ទាំងភ្ញៀវជាតិ និងអន្តរជាតិ ព្រោះមានឆ្នេរសមុទ្រធម្មជាតិស្រស់ស្អាត។ បច្ចុប្បន្ននេះ ការធ្វើដំណើរពីខេត្តមួយទៅខេត្តមួយក៏កាន់តែងាយស្រួលដោយសារផ្លូវថ្នល់ និងស្ពានរបស់យើងធំទូលាយល្អ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់ថា នៅពេលចូលឆ្នាំខាងមុខនេះ ខេត្តព្រះសីហនុនឹងមានរៀបចំសង្រ្កាន្តសមុទ្រ ចាប់ពីថ្ងៃទី១៤ -១៦ ខែមេសា ឆ្នាំ២០១៩ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី សង្ឃឹមថា បងប្អូននឹងទៅកំសាន្តនៅទីនេះច្រើនជាមិនខាន។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានស្នើសុំឱ្យបងប្អូនអាជីវករ ជាពិសេសផ្ទះសំណាក់ និងសណ្ឋាគារ សុំកុំតម្លើងថ្លៃ ដើម្បីបងប្អូនប្រជាពលរដ្ឋមានឱកាសបានមកស្នាក់នៅកំសាន្ត និងប្រើប្រាស់សេវាកម្មនៅទីនេះបានដូចធម្មតា៕

អត្ថបទទាក់ទង