ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បង្ហាញមោទភាពចំពោះភាពរីកចម្រើននៃវិស័យអប់រំដែលកម្ពុជាបានចាប់ផ្តើមឡើងពីចំនុចសូន្យក្រោយពីយើងបានងើបពីសង្រ្គាមមក

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២៥ ខែមីនា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 29
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បង្ហាញមោទភាពចំពោះភាពរីកចម្រើននៃវិស័យអប់រំដែលកម្ពុជាបានចាប់ផ្តើមឡើងពីចំនុចសូន្យក្រោយពីយើងបានងើបពីសង្រ្គាមមក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បង្ហាញមោទភាពចំពោះភាពរីកចម្រើននៃវិស័យអប់រំដែលកម្ពុជាបានចាប់ផ្តើមឡើងពីចំនុចសូន្យក្រោយពីយើងបានងើបពីសង្រ្គាមមក

នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញជាអធិបតី ប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) ចំនួន១,២៤៥នាក់ នារី ៥៧២នាក់។ និស្សិតដែលទទួលសញ្ញាបត្រនៅព្រឹកនេះ មាននិស្សិតបញ្ចប់ការសិក្សាកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់។ ក្នុងចំណោមនិស្សិតទទួលសញ្ញាបត្រនេះ មាននិស្សិតអាហារូបករណ៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ៦៦នាក់ (នារី ២៨នាក់) និងនិស្សិតពិការកាយសម្បទាចំនួន ៦នាក់ (នារី ១នាក់)។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សប្បាយរីករាយក្រៃលែងដែលបានអញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត នៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) នាព្រឹកនេះ។ លោកនាយករដ្ឋមន្ត្រី បានកោតសរសើរ និងអបអរសារដល់និស្សិតជ័យលាភីទាំងអស់ និងថ្លែងអំណរគុណចំពោះមាតាបិតា និងអាណាព្យាបាលដែលបានផ្តល់ឱកាសអោយកូនចៅបានសិក្សារៀនសូត្ររហូតទទួលបានជោគជ័យនាពេលនេះ។ លោកនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរផងដែរចំពោះថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) ដែលបានខិតខំ និងជម្នះឧបសគ្គជាច្រើន រហូតអាចឈរជើងដ៏រឹងមាំរហូតដល់សព្វថ្ងៃនេះ ដែលបានរួមចំណែកក្នុងការបណ្តុះបណ្តាលធនធានមនុស្សអោយទទួលបានជោគជ័យជាបន្តបន្ទាប់។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានមោទភាពចំពោះភាពរីកចម្រើននៃវិស័យអប់រំ ដែលកម្ពុជាបានចាប់ផ្តើមឡើងពីចំនុចសូន្យ ក្រោយពីយើងបានងើបពីសង្រ្គាមមក រហូតមកដល់ពេលនេះយើងទទួលបានធនធានមនុស្សយ៉ាងច្រើនក្នុងការបំរើការងារតាមវិស័យនានា។ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា យើងត្រូវខិតខំបង្រឹងសមត្ថភាពធនធានមនុស្សយើងអោយច្រើនបន្ថែមទៀត ពីព្រោះសព្វថ្ងៃនេះយើងនៅខ្វះធនធានមនុស្សក្នុងវិស័យសំខាន់ៗមួយចំនួនដូច វិស្វកម្ម សំណង់ និងបច្ចេកវិទ្យាជាដើម។ ដូច្នេះហើយទើបសព្វថ្ងៃយើងតែងតែត្រូវការធនធានមនុស្សពីខាងក្រៅ តែប្រសិបើយើងមានធនធានមនុស្សគ្រប់គ្រាន់នៅខាងក្នុងហើយ គឺយើងអាចកាត់បន្ថយតម្រូវការធនធានមនុស្សមកពីប្រទេសខាងក្រៅបានហើយ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានកោតសរសើរ និងជំរុញលើកទឹកចិត្តដល់និស្សិតពិការដែលបានបន្តការសិក្សាមកដល់កំរិតនេះហើយត្រូវខិតខំប្រឹងប្រែងបន្តទៀត ពីព្រោះចំណេះដឹង គឺរៀនមិនចេះចប់នោះឡើង។ នៅថ្ងៃនេះ មាននិស្សិតជាជនពិការចំនួន ៦នាក់ដែលបានមកទទួលសញ្ញាបត្រផងដែរ។ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា យើងពិការតែរូបកាយទេ តែបេះដូង និងចិត្តកំនិតរបស់យើងមិនពិការនោះទេ។ លោកនាយករដ្ឋមន្ត្រី បានជំរុញលើកទឹកចិត្តដល់ជនពិការទាំងអស់ត្រូវតែមានការតស៊ូក្នុងជីវិត កុំអស់សង្ឃឹម ជាក់ស្តែងរូបលោកផ្ទាល់ក៏ជាជនពិការម្នាក់ដែរ តែលោកបានខិតខំប្រឹងប្រែងក្នុងជីវិតមិនត្រឹមតែដើម្បីខ្លួនឯងទេ តែដើម្បីសេចក្តីសុខ និងការរស់នៅរបស់ពលរដ្ឋកម្ពុជាទាំងមូលផងដែរ៕

អត្ថបទទាក់ទង