ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សន្យាថាមិនឲ្យជនណាមកបំផ្លាញកម្ពុជាបានឡើយ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២២ ខែមីនា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 33
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សន្យាថាមិនឲ្យជនណាមកបំផ្លាញកម្ពុជាបានឡើយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សន្យាថាមិនឲ្យជនណាមកបំផ្លាញកម្ពុជាបានឡើយ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថា លោកនឹងមិនទុកឲ្យប្រទេសកម្ពុជាដែលកំពុងមានការអភិវឌ្ឍនរីកចម្រើនយ៉ាងឆាប់រហ័សស្លាប់ ឬអនុញ្ញាតឲ្យជនណាមកបំផ្លាញបានឡើយ។ ទន្ទឹមគ្នានេះ លោកនាយករដ្ឋមន្ត្រីបានអំពាវនាវឲ្យបងប្អូនជនរួមជាតិ ត្រូវប្រឹងប្រែងទាំងអស់គ្នាក្នុងបុព្វហេតុការពារប្រទេសជាតិ។

សំណេរក្នុងទំព័រហ្វេសប៊ុកផ្លូវការនាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩នេះ លោកនាយករដ្ឋមន្ត្រីបានសរសេរយ៉ាងដូច្នេះថា៖ កម្ពុជាត្រូវប្រឹងប្រែងទាំងអស់គ្នា។ យើងពិតជាត្រេកអរ និងអរគុណចំពោះសហគមន៍អន្តរជាតិមួយចំនួនដែលបានផ្តល់នូវភាពអនុគ្រោះដល់ការរីកលូតលាស់នៃសេដ្ឋកិច្ចកម្ពុជា។ ច្បាស់ណាស់ ភាពអនុគ្រោះនឹងមិននៅស្ថិតស្ថេរជានិច្ចនិរន្តរ៍ឡើយ ហើយភាព អនុគ្រោះនេះទៀតសោត ក៏មិនអាចធ្វើអោយយើងក្លាយជាអ្នកមានបានទេ។

សមិទ្ឋផលផ្លូវល្បឿនលឿនពីភ្នំពេញទៅកាន់ខេត្តព្រះសីហនុលើគម្រោងថវិកា២ពាន់លានដុល្លារ ដែលចាប់ផ្តើម បើកការដ្ឋានសាងសង់នៅថ្ងៃនេះ គឺនឹងជួយពង្រឹងសេដ្ឋកិច្ចជាតិអោយកាន់តែរឹងមាំ។
ច្បាស់ណាស់ បើយើងចង់ក្លាយជាអ្នកមានពិតប្រាកដ គឺត្រូវខិតខំតស៊ូប្រឹងធ្វើអោយបានដោយខ្លួនឯង ទើបអាច ធ្វើជាអ្នកមានបាន។ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ត្រូវប្រឹងប្រែងទាំងអស់គ្នា។ យើងមិនទុក ប្រទេសមួយនេះអោយស្លាប់ ឬអោយជនណាមកបំផ្លាញបានឡើយ៕

អត្ថបទទាក់ទង