ខ្មែរប៉ុស្ដិ៍ Close

ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យរំសាយដែនជម្រកសត្វជាង១១ម៉ឺន៤ពាន់ហិកតា

ដោយ៖ សម ឬទ្ធិពល ​​ | ថ្ងៃព្រហស្បតិ៍ ទី១៥ ខែមីនា ឆ្នាំ២០១៨ ឯកសារ 46
ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យរំសាយដែនជម្រកសត្វជាង១១ម៉ឺន៤ពាន់ហិកតា ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យរំសាយដែនជម្រកសត្វជាង១១ម៉ឺន៤ពាន់ហិកតា

សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យរំសាយដែនជម្រកសត្វព្រៃស្នួលស្ថិតក្នុងខេត្តក្រចេះ និងដែនជម្រកសត្វព្រៃរនាមដូនសំ ក្នុងខេត្តបាត់ដំបងដែលមានផ្ទៃដីប្រមាណជាង១១ម៉ឺន៤ពាន់ហិកតា(១១៤,៩៦១)។

យោងតាមព្រះរាជក្រឹត្យ ផ្ទៃ​ដី​ដែល​ត្រូវ​បាន​រំ​សាយ​  គឺដែនជម្រកសត្វព្រៃស្នួលដែលមានផ្ទៃដីចំនួន៧៥,០០០ ហិកតា ចេញពីព្រះរាជក្រឹត្យចុះថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ១៩៩៣ដែលបានកំណត់តំបន់ការពារធម្មជាតិ  និងដោយឡែកដែនជម្រកសត្វព្រៃរនាមដូនសំមានផ្ទៃដី៣៩,៩៦១ហិកតា ចេញពីព្រះរាជក្រឹត្យចុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០០៣ ដែលបានកែសម្រួលផ្ទៃដីតំបន់ដែនជម្រកសត្វព្រៃរនាមដូនសំ៕

 

អត្ថបទទាក់ទង