ខ្មែរប៉ុស្ដិ៍ Close

លិខិតមិត្តអ្នកអាន៖ «ក្រុម សម រង្ស៊ី ចាត់ទុកកងយោធពលខេមរៈភូមិន្ទជាសត្រូវ»

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី៤ ខែមីនា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 52
លិខិតមិត្តអ្នកអាន៖ «ក្រុម សម រង្ស៊ី ចាត់ទុកកងយោធពលខេមរៈភូមិន្ទជាសត្រូវ» លិខិតមិត្តអ្នកអាន៖ «ក្រុម សម រង្ស៊ី ចាត់ទុកកងយោធពលខេមរៈភូមិន្ទជាសត្រូវ»

វាពិតជាគួរឲ្យហួសចិត្តណាស់ដែលក្រុម សម រង្ស៊ី នៅសហរដ្ឋអាមេរិកនាំគ្នាលាបពណ៌ញុះញង់គំនិតស្អប់ខ្ពើមចំពោះលោក ព្រាប សុវត្ថិ ដែលជាអ្នកចម្រៀងម្នាក់ដោយគ្រាន់តែគាត់ជាបុគ្គលិកម្នាក់នៃកងយោធពលខេមរភូមិន្ទ។ ពួកសម រង្ស៊ីនិយមជ្រុលដែលមានចរិតពូកែខាងលាបពណ៌ និងចាត់ទុកមនុស្សគ្រប់គ្នាដែលកំពុងបម្រើជាតិ តែមិនស្ថិតនៅក្នុងក្រុមបក្ខពួករបស់ខ្លួនជាសត្រូវជាពិសេសគឺកងយោធពលខេមរៈភូមិន្ទ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទគឺជាមុខព្រួញដែល សម រង្ស៊ី និងគូរកនចាត់ទុកជាសត្រូវខ្លាំងបំផុត។

ជាក់ស្តែង លោកព្រាប សុវត្ថិ ដែលជាសិល្បករល្បីម្នាក់នៅកម្ពុជាគ្រោងចាកចេញទៅសម្តែងក្នុងការប្រគុំតន្ត្រីទេសចរណ៍ដ៏ធំមួយនៅសហរដ្ឋអាមេរិក (US Mega Tour Concert) ខ្នាតធំមួយនៅសហរដ្ឋអាមេរិកក្នុងកំឡុងពេលបុណ្យចូលឆ្នាំខ្មែរខាងមុខ។ ប៉ុន្តែ ពួកសម រង្ស៊ី និយមជ្រុលស្រាប់តែនាំគ្នាផ្សព្វផ្សាយកុំឲ្យបងប្អូនខ្មែរនៅអាមេរិកទៅចូលរួមក្នុងការប្រគុំតន្ត្រីនោះដោយ លើកមូលហេតុថាមកពីលោកព្រាប សុវត្ថិ គឺជាបុគ្គលិកម្នាក់ក្នុងជួរកងយោធពលខមេរៈភូមិន្ទ។ ពួកគេបានយករូបថតរបស់លោក ព្រាប សុវត្ថិ ដែលមានឯកសណ្ឋានជាកងទ័ព និងរូបថតដែលលោកព្រាប សុវត្ថិ ឈរថតជាមួយលោក ហ៊ុន ម៉ាណែត ដើម្បីធ្វើជាកម្មវត្ថុនៃការលាបពណ៌បង្កើតសម្អប់ដល់លោកព្រាប សុវត្ថិ ហើយធ្វើបំផុសធ្វើពហិការមិនចូលរួមក្នុងការប្រគុំតន្ត្រីខ្នាតធំនោះ។

សួរថា តើលោកព្រាប សុវត្ថិ បានធ្វើអ្វីខុសបានជាក្រុមជ្រុលនិយម ទាំងនោះធ្វើដូច្នេះ?

ត្រង់ចំណុចនេះគេអាចវិភាគអំពីចរិតរបស់ក្រុមសម រង្ស៊ី និយមជ្រុលបានដូចតទៅ៖

ទី១៖ ក្រុមសម រង្ស៊ី និយមជ្រុលជាសត្រូវនឹងកងយោធពលខេមរៈភូមិន្ទទាំងមូល៖ ហេតុអ្វីបានជាយើងអាចនិយាយបានដូច្នេះ? ពីព្រោះក្រុមនេះបានលើកហេតុផលត្រឹមថា លោកព្រាប សុវត្តិ ជាបុគ្គលិកម្នាក់ក្នុងកងយោធពលខេមរៈភូមិន្ទដែលពាក់ឯកសណ្ឋានយោធាមកធ្វើជាសំអាងដើម្បីពួកគេធ្វើពហិការមិនចូលរួមក្នុងការប្រគុំតន្ត្រី។ ពួកគេមិនបាន បង្ហាញភស្តុតាងអ្វីផ្សេងពីនេះថា តើលោកព្រាប សុវត្ថិ ក្នុងនាមជាសមាជិកកងកម្លាំងប្រដាប់អាវុធម្នាក់បានធ្វើអ្វីខុសឆ្គងទៅលើអ្នកណា? នៅកន្លែងណា? ទើបបានជាពួកសមរង្ស៊ីនិយមជ្រុលទាំងនោះចង់ធ្វើពហិការហើយញុះញង់ឲ្យមានសម្អប់ទៅលើលោកព្រាប សុវត្ថិ? ចម្លើយគឺគ្មានទាល់តែសោះ។ ក្នុងមួយជីវិតរបស់ខ្លួន លោកព្រាប សុវត្ថិ គឺជាអ្នក ចម្រៀងដែលបម្រើឲ្យវិស័យសិល្បៈយ៉ាងសកម្ម។ ដោយលោកមានបំណងចង់ចូលរួមចំណែកការពារជាតិ លោកក៏បានចូលធ្វើទាហានក្នុងកងយោធពលខេមរៈភូមិន្ទ។

តាំងពីសម័យសង្គមរាស្ត្រនិយម ក៏មាន តន្ត្រីករ និងសិល្បៈករ ជាច្រើនដែរដែលបម្រើការងារក្នុងវង់តន្ត្រីយោធាភិរម្យ។ ដូច្នេះ លោកព្រាប សុវត្ថិ ឬសិល្បៈករ សិល្បៈការិនីមួយចំនួនទៀតក៏ អាចធ្វើជាសមាជិកនៃកងយោធពលខេមរភូមិន្ទបានដែរ។ ទាំងនេះគឺជាអ្វីដែលគួរទទួល បានការលើកទឹកចិត្តពីព្រោះពួកគេបានធ្វើជាគំរូសម្រាប់បណ្តុះគំនិតស្រឡាញ់ និងការពារជាតិ។ ប៉ុន្តែ បែរជាក្រុម សម រង្ស៊ី និយមជ្រុលចាត់ទុកជាសត្រូវទៅវិញ។ និយាយឲ្យចំទៅ ឯកសណ្ឋានរបស់កងទ័ព ឬកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទគឺជាសត្រូវរបស់ក្រុមជ្រុលនិយមទាំងនោះ ដែលមាន សម រង្ស៊ី ជាមេខ្លោង។ នេះជាសារជាតិពិតប្រាកដរបស់ក្រុម សម រង្ស៊ី និយមជ្រុលដែលបងប្អូនក្នុងជួរកងកម្លាំងប្រដាប់អាវុធទាំងអស់ត្រូវយល់ដឹង និងប្រយ័ត្នប្រយែងចំពោះក្រុមនេះ។

ទី២៖ ក្រុម សម រង្ស៊ី ជ្រុលនិយមគឺជាសត្រូវនឹងវប្បធម៌ជាតិ៖ ក្នុងពិធីបុណ្យចូលឆ្នាំម្តងៗ តាមប្រពៃណីទំនាមទម្លាប់ខ្មែរយើងតាំងពីបុរមបុរាណមក យើងតែង រៀបចំឲ្យមានការប្រគុំតន្ត្រី រាំរែកតាមចង្វាក់ប្រពៃណី និងការលេងល្បែងប្រជាប្រិយជាច្រើនទៀតផង។ ខ្មែរនៅក្រៅប្រទេសក៏មិនភ្លេចប្រពៃណីទំនៀមទម្លាប់របស់ដូនតាខ្លួនដែរ។ ចម្លែកអីតែក្រុមសម រង្ស៊ីនិយមជ្រុលបែរជាធ្វើ ខ្លួនជាសត្រូវនឹងប្រពៃណី វប្បធម៌ជាតិរបស់ខ្លួនទៅវិញ។ ពួកគេកំពុងឃោសនាឲ្យពលរដ្ឋខ្មែរនៅក្រៅប្រទេសស្អប់ខ្ពើមវប្បធម៌ជាតិ និងមិនចូលរួមគាំទ្រចំពោះមហាព្រឹត្តិការណ៍សិល្បៈដ៏ធំមួយដែលអ្នករៀបចំកម្មវិធីមាន បំណងផ្សព្វផ្សាយសិល្បៈវប្បធម៌ខ្មែរដល់បងប្អូនខ្មែរនៅក្រៅប្រទេស ក៏ដូចជាការបង្កការ សប្បាយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរផងដែរ។

ប៉ុន្តែ ឥឡូវនេះស្រាប់តែមានខ្មែរជ្រុលនិយមមួយក្រុមដឹកនាំដោយ សម រង្ស៊ី បាននិងកំពុងធ្វើសកម្មភាពប្រឆាំងទៅនឹងប្រពៃណីវប្បធម៌របស់ដូនតាខ្មែរទៅវិញ។

ទី៣៖ ក្រុម សម រង្ស៊ី និយមជ្រុលចាត់ទុកសមិទ្ធផល និងស្ថាប័នទាំងអស់របស់រាជរដ្ឋាភិបាល គឺជាសត្រូវរបស់ខ្លួនរាប់តាំងពីមន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ រួមទាំងក្រុមអ្នកមាន ដូចជាឈ្មួញ អាជីវករ អ្នកជំនួញធំៗ និងអ្នកវិនិយោគទុនទាំងក្នុងស្រុក និងក្រៅស្រុកផងដែរ។ កន្លងទៅ សម រង្ស៊ី ធ្លាប់បាន ប្រកាសហើយពីគោលនយោបាយរឹបអូស ទ្រព្យសម្បត្តិពីអ្នកមាននិងបណ្តេញអ្នកវិនិយោគទុនចិនជាដើមដែលជានេះហើយជានយោបាយរបស់ប៉ុល ពត។

ដូច្នេះ អ្នកដែលស្ថិតនៅក្នុងជួររាជរដ្ឋាភិបាល ឬអ្នករស់នៅក្នុងប្រទេសក្រោមការដឹកនាំរបស់រដ្ឋាភិបាលភ្នំពេញបច្ចុប្បន្ន សុទ្ធសឹងតែត្រូវបាន សម រង្ស៊ីចាត់ ទុកជាសត្រូវរបស់ខ្លួន ពីព្រោះតែពួកសម រង្ស៊ីនិយមចោទថា ជាអ្នកជួយគាំពាររដ្ឋាភិបាលដឹកនាំដោយលោកនាយករដ្ឋមន្ត្តី ហ៊ុន សែន។

អំពើលេលារបស់សម រង្ស៊ី និងបក្ខពួកគឺជាអំពើរបស់ក្រុមឧទ្ទាមអស់លក្ខណ៍ដែលគ្មានច្រកដើរត ទៅទៀត ក៏ក្រពុលមុខដូចឆ្កែឆ្កួតដែលប៉ះអ្នកណាខាំអ្នកនោះ រហូតដល់អស់មនុស្សខាំ សូម្បីតែបង្គោលភ្លើងក៏ខាំដែរ គឺខាំរហូតដល់របូតធ្មេញអស់ពីមាត់។

ក្រុមសម រង្ស៊ីនិយមជ្រុលបច្ចុប្បន្ននេះ គឺស្ថិតក្នុងស្ថានភាព បែបនេះឯងពីព្រោះក្រុមនេះដឹងខ្លួនថា មិនយូរប៉ុន្មានទេ ពួកគេនឹងត្រូវគេផាត់ចោលពីសង្វៀនហើយ។ ជាក់ស្តែង បច្ចុប្បន្ននេះ ក្រុម កឹម សុខានិយមកំពុងរៀបចំផែនការកម្ចាត់ក្រុមជ្រុលនិយម ដឹកនាំដោយ សម រង្ស៊ីនេះហើយដោយពួកគេចាត់ទុកថាជាក្រុមចង្រៃបង្កតែជម្លោះ ការញុះញង់ បំផ្លាញជាតិ បំផ្លាញទាំងបក្សខ្លួនឯងទៀត។ ឥឡូវនេះ គេកំពុងរង់ចាំមើលវាសនាចុងក្រោយរបស់ សម រង្ស៊ី និងបក្ខពួកមួយក្តាប់តូចនឹងទៅជាយ៉ាងណា។

ដូច្នេះម្តងនេះ កុំថាឡើយគ្មានដីជ្រកនៅស្រុកខ្មែរ សូម្បីនៅក្រៅប្រទេសក៏ដីកាន់តែចង្អៀតដែរ សម្រាប់សម រង្ស៊ី និងក្រុមជ្រុលនិយមទាំងនោះ៕

ដោយ៖ អ្នកតាមដាននយោបាយតុកាហ្វេ

អត្ថបទទាក់ទង