ខ្មែរប៉ុស្ដិ៍ Close

នាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ប្រទេសសមាជិក RCEP ដែលមានសេដ្ឋកិច្ចខ្ពស់ ត្រូវមានឆន្ទៈក្នុងការផ្តល់ប្រព្រឹត្តកម្មពិសេស និងការបើកច្រកទីផ្សារដល់ប្រទេសអភិវឌ្ឍតិចតួច

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសៅរ៍ ទី២ ខែមីនា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 88
នាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ប្រទេសសមាជិក RCEP ដែលមានសេដ្ឋកិច្ចខ្ពស់ ត្រូវមានឆន្ទៈក្នុងការផ្តល់ប្រព្រឹត្តកម្មពិសេស និងការបើកច្រកទីផ្សារដល់ប្រទេសអភិវឌ្ឍតិចតួច នាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ប្រទេសសមាជិក RCEP ដែលមានសេដ្ឋកិច្ចខ្ពស់ ត្រូវមានឆន្ទៈក្នុងការផ្តល់ប្រព្រឹត្តកម្មពិសេស និងការបើកច្រកទីផ្សារដល់ប្រទេសអភិវឌ្ឍតិចតួច

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសំណូមពរឲ្យប្រទេសជាសមាជិក RCEP ដែលជាប្រទេសអភិវឌ្ឍមានស្ថានភាពសេដ្ឋកិច្ចល្អប្រសើរ ដោះស្រាយបញ្ហាមួយចំនួនដោយត្រូវមានឆន្ទៈក្នុងការផ្តល់ប្រព្រឹត្តកម្មពិសេស និងការបើកច្រកទីផ្សារដល់ប្រទេសអភិវឌ្ឍតិចតួច ដែលមានទំហំសេដ្ឋកិច្ចនៅតូច ដើម្បីជំរុញការលើកទឹកចិត្តប្រទេសទាំងនោះ ឱ្យចូលរួមយ៉ាងសកម្មក្នុងចលនាពាណិជ្ជកម្មសេរីពហុភាគីប្រកបដោយតម្លាភាព។

ថ្លែងក្នុងពិធីបើកអន្តរកិច្ចប្រជុំរដ្ឋមន្ត្រីលើកទី៧ ស្តីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលពិធីនេះប្រព្រឹត្តទៅ នៅសណ្ឋាគារសុខាអង្គរ ក្នុងខេត្តសៀមរាប នាព្រឹកថ្ងៃទី២មីនា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានសង្កត់ធ្ងន់ថា កម្ពុជាពិតជាមានកិត្តិយសដ៏ឧត្តុង្គឧត្តមជាថ្មីម្តងទៀត ក្នុងការធ្វើជាម្ចាស់ផ្ទះ រៀបចំអន្តរកិច្ចប្រជុំរដ្ឋមន្ត្រី លើកទី ៧នាពេលនេះ។

ទន្ទឹមនេះ កម្ពុជាក៏ដូចជាប្រទេសសមាជិក អាសិប ទាំងអស់ សូមអបអរសាទរចំពោះវឌ្ឍនភាពនៃការចរចាកិច្ចព្រមព្រៀង ដែលកំពុងបោះជំហានដល់ដំណាក់កាលការចរចាចុងក្រោយប្រកបដោយជោគជ័យ និងសូមថ្លែងអំណរគុណចំពោះប្រទេសឥណ្ឌូណេស៊ី ដែលកំពុងដើរតួនាទីជាអ្នកសម្របសម្រួល ដឹកនាំការចរចានេះ៕

អត្ថបទទាក់ទង