ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ នៅតែមានសត្វអសិរពិសមួយចំនួនទៀតដែលនៅតែប៉ុនប៉ងបំផ្លាញសន្តិភាព និងការរីកចម្រើននៅកម្ពុជា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី១ ខែមីនា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 44
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ នៅតែមានសត្វអសិរពិសមួយចំនួនទៀតដែលនៅតែប៉ុនប៉ងបំផ្លាញសន្តិភាព និងការរីកចម្រើននៅកម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ នៅតែមានសត្វអសិរពិសមួយចំនួនទៀតដែលនៅតែប៉ុនប៉ងបំផ្លាញសន្តិភាព និងការរីកចម្រើននៅកម្ពុជា

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា បើទោះបីជាកម្ពុជាមានការរីកចម្រើនលើគ្រប់វិស័យ ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាកាន់តែមានភាពល្អប្រសើរក៏ដោយ ក៏នៅតែមានក្រុមសត្វអសិរពិសមួយចំនួនដែលនៅតែប៉ុនប៉ងបំផ្លាញសន្តិភាពនិងការរីកចម្រើនរបស់ប្រទេសជាតិ ។ លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីបើកការដ្ឋានសាងសង់មន្ទីរពេទ្យ «មិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ» ដែលមានតម្លៃជិត ៥០លានដុល្លារអាមេរិក ដែលជាជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា លោកនឹងកាន់តំណែងជានាយករដ្ឋមន្រ្តី មិនតិចជាង១០ឆ្នាំទៀតនោះទេ ដើម្បីបន្តដឹកនាំកសាង ការពារសន្តិភាព កុំឱ្យក្រុមសត្វអសិរពិសមកបំផ្លាញបាន៕


អត្ថបទទាក់ទង