ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្រើនរំលឹកដល់យុវជនយកជំនាញ និងចំណេះដឹង ជាពិសេសជំនាញបច្ចេកវិទ្យាមកបម្រើកិច្ចការប្រទេសជាតិ ឱ្យមានប្រយោជន៍!

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ ព័ត៌មានទូទៅ 71
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្រើនរំលឹកដល់យុវជនយកជំនាញ និងចំណេះដឹង ជាពិសេសជំនាញបច្ចេកវិទ្យាមកបម្រើកិច្ចការប្រទេសជាតិ ឱ្យមានប្រយោជន៍! លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្រើនរំលឹកដល់យុវជនយកជំនាញ និងចំណេះដឹង ជាពិសេសជំនាញបច្ចេកវិទ្យាមកបម្រើកិច្ចការប្រទេសជាតិ ឱ្យមានប្រយោជន៍!

នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់នៅក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា លោកសុំលើកទឹកចិត្ត និងគាំទ្រកូនក្មួយយកជំនាញ និងចំណេះដឹង ជាពិសេសជំនាញបច្ចេក វិទ្យាមកបម្រើកិច្ចការប្រទេសជាតិឱ្យមានប្រយោជន៍ ចៀសវាងទៅធ្វើអ្វីមួយ ដែលបំផ្លាញដល់អ្នកដទៃ និងសង្គមជាតិ។ លោកក៏បានអរគុណក្រុមហ៊ុន ហ្វេសប៊ុកដែលបានសហការគ្រប់គ្រងគណនីហ្វេសប៊ុករបស់លោកឱ្យមានសុវត្ថិភាពឡើងវិញ និងអរគុណកូនក្មួយទាំងអស់ដែលបានចូលរួមផ្សព្វ ផ្សាយព័ត៌មានពិតល្អៗអំពីកម្ពុជា។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានអរគុណកូនក្មួយទាំងអស់ ដែលយក ចិត្តទុកដាក់ចូលរួមទប់ស្កាត់ព័ត៌មានមិនពិត (fake news) ដែលព្យាយាម បំពុលដោយក្រុមជនអគតិមួយចំនួនតូច ក្នុងចេតនាអាក្រក់ផ្សព្វផ្សាយ ព័ត៌មានបំផ្លាញសង្គមជាតិយើង។ លោកបានបន្តថា លោកចង់ឱ្យកម្ពុជា ក្លាយជាប្រទេសដែលរីកចម្រើនផ្នែកបច្ចេកវិទ្យាស្របទៅនឹងតម្រូវការសង្គម ពាណិជ្ជកម្ម និងសេដ្ឋកិច្ចជាតិសព្វថ្ងៃ (E-People & E-government) ហើយលោកគាំទ្រឱ្យមានការអភិវឌ្ឍកាន់តែខ្លាំងឡើងលើប្រព័ន្ធអ៊ិនធឺណិតល្បឿនលឿន និងមាន free wi-fi ឱ្យកាន់តែច្រើននៅក្នុងប្រទេសយើង។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសង្កត់ធ្ងន់ថា មិនថាតែជំនាញ បច្ចេកវិទ្យាមួយទេ គឺគ្រប់ជំនាញទាំងអស់ ក្មួយៗត្រូវតែបន្តសិក្សាស្រាវ ជ្រាវរៀនសូត្រទៅមុខថែមទៀត ហើយត្រូវមានការប្រយ័ត្នប្រយែងខ្ព ស់ក្នុងការប្រើប្រាស់ និងគ្រប់គ្រងឱ្យបានហ្មត់ចត់ល្អបំផុត ដែលសូម្បី តែគណនីហ្វេសប៊ុកលោកក៏មានក្រុមជនខិលខូចបានព្យាយាមចូលលួចជាច្រើនដងដែរ៕

អត្ថបទទាក់ទង