ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្តល់គោលការណ៍ណែនាំ ៨ចំណុច ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារបស់ក្រសួងមហាផ្ទៃ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ ព័ត៌មានទូទៅ 38
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្តល់គោលការណ៍ណែនាំ ៨ចំណុច ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារបស់ក្រសួងមហាផ្ទៃ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្តល់គោលការណ៍ណែនាំ ៨ចំណុច ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារបស់ក្រសួងមហាផ្ទៃ

នៅរសៀលទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតត្រួតពិនិត្យការងារឆ្នាំ២០១៨ របស់ក្រសួងមហាផ្ទៃដែលបានបើកសន្និបាតត្រួតពិនិត្យការងារឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ យៈពេលពីរថ្ងៃនេះគឺថ្ងៃទី១៣-១៤ ខែកុម្ភៈ ឆ្នាំ២០១៩។

ក្រសួងមហាផ្ទៃបានបង្ហាញនូវសមិទ្ធផលជាច្រើនដែលថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំខេត្ត និងកងកម្លាំងនគរបាលសម្រេចបាននៅក្នុងឆ្នាំ២០១៨ ដើម្បីជាប្រយោជន៍សម្រាប់ជាតិ និងប្រជាពលរដ្ឋ។ អង្គសន្និបាតក៏បានបង្ហាញនូវផែនការមួយចំនួនដែលនៅចន្លោះប្រហោងទាមទារឲ្យមានការយកចិត្តទុកដាក់បំពេញបន្ថែមទៀតនៅក្នុងឆ្នាំ២០១៩នេះ។

នៅក្នុងឱកាសនោះដែរ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្តល់អនុសាសន៍សំខាន់ៗ ៨ចំណុចដើម្បីចូលរួមក្នុងពិធីបិទសន្និបាតត្រួតពិនិត្យការងារឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ របស់ក្រសួងមហាផ្ទៃ រួមមាន៖
១- ក្រសួងស្ថាប័ន និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវចូលរួមការពារសន្តិភាព និងសន្តិសុខជាតិនិងទប់ស្កាត់បង្ការ និងបង្រ្កាបឱ្យទាន់ពេលវេលារាល់សកម្មភាពបទល្មើសផ្សេងៗ។
២- អាជ្ញាធរ សង្គមស៊ីវិល និងវិស័យឯកជន រួមទាំងប្រជាពលរដ្ឋគ្រប់ជាន់ថ្នាក់ត្រូវចូលរួមទប់ស្កាត់បង្ក្រាបបទល្មើសគ្រឿងញៀនខុសច្បាប់សកម្មភាពលួចឆក់ប្លន់ បន្តពង្រឹងច្បាប់ចរាចរណ៍ផ្លូវគោក ទប់ស្កាត់អគ្គីភ័យ អនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពការងារ និងការរស់នៅរបស់ប្រជាជនប្រកបដោយសុខសន្តិភាព និងសុវត្ថិភាព។
៣- បន្តកិច្ចសហការជាមួយអាជ្ញាធរកងកម្លាំងមានសមត្ថកិច្ច ជាមួយប្រទេសជិតខាងក្នុងតំបន់ និងអន្តរជាតិដើម្បីរួមគ្នាទប់ស្កាត់បង្រ្កាបសកម្មភាពភេរវកម្ម និងឧក្រិដ្ឋកម្មអន្តរជាតិនានា។
៤- បន្តពង្រឹងការទទួលខុសត្រូវក្នុងការគ្រប់គ្រងជនអន្តោប្រវេសន៍តាមរយៈការយកចិត្តទុកដាក់នឹងការងារ និងការការគ្រប់គ្រងតាមច្រកព្រំដែនគោក ផ្លូវទឹក និងផ្លូវអាកាស។ បង្កើនកិច្ចសហការក្នុងការគ្រប់គ្រងការស្នាក់នៅការប្រកបមុខរបរ និងសកម្មភាពជនបរទេស ជនអន្តោប្រវេសន៍នៅក្នុងប្រទេសស្របតាមច្បាប់អន្តោប្រវេសន៍។
៥- បន្តការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការដោយយកចិត្តទុកដាក់ជាមួយនឹងការផ្ទេរមុខងារធនធានមនុស្សនៃក្រសួងស្ថាប័នទៅរដ្ឋបាលថ្នាក់ក្រោមជាតិតាមរយៈការប្រគល់ ឬការធ្វើប្រតិភូកម្មអំណាច អនុវត្តមុខងារដែលបានផ្ទេរប្រកបដោយប្រសិទ្ធភាពតម្លាភាព និងគណនេយ្យភាព។
៦- គឺត្រូវធ្វើឱ្យមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាពក្នុងការផ្ដល់សេវាសាធារណៈព្រមទាំងកំណត់តាមដែនសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ តាមរយៈការបម្រើជូននូវសេវាតាមភូមិ ឃុំ សង្កាត់ ច្រកចេញចូលតែមួយអោយកាន់តែទូលំទូលាយ។
៧- តាមការព្យាករណ៍ នៅឆ្នាំនេះប្រទេសកម្ពុជានឹងអាចមានអាកាសធាតុក្តៅហួតហែង ដោយរដូវប្រាំងត្រូវអូសបន្លាយយូរឆ្នាំជាងឆ្នាំមុន ដូច្នេះសូមឲ្យក្រសួងធនធានទឹក និងឧតុនិយមរាជធានីខេត្តត្រូវត្រួតពិនិត្យ តាមដានពីការប្រើប្រាស់ទឹករបស់ប្រជាពលរដ្ឋ។ ក្រសួងសុខាភិបាល ក្រសួងកសិកម្ម ត្រូវណែនាំអប់រំប្រជាជន ពីការថែរក្សាសុខភាព និងទប់ស្កាត់ជំងឺផ្សេងៗ។
៨- លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្នើឱ្យអាជ្ញាធរ និងកម្លាំងនគរបាលត្រូវប្រឹងប្រែងរួមគ្នាលើកកម្ពស់សេដ្ឋកិច្ច ដើម្បីពង្រឹងឯករាជ្យជាតិ អធិបតេយ្យជាតិ។ ការរស់ពឹង EBA មិនអាចពឹងឱ្យកម្ពុជាក្លាយជាប្រទេសអ្នកមាននោះឡើយ៕

អត្ថបទទាក់ទង