ខ្មែរប៉ុស្ដិ៍ Close

ទោះបីជាដក EBA ក៏រាជរដ្ឋាភិបាលកម្ពុជា នៅតែមានប្រាក់បៀវត្សបើកជូនមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ ព័ត៌មានទូទៅ 24
ទោះបីជាដក EBA ក៏រាជរដ្ឋាភិបាលកម្ពុជា នៅតែមានប្រាក់បៀវត្សបើកជូនមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ ទោះបីជាដក EBA ក៏រាជរដ្ឋាភិបាលកម្ពុជា នៅតែមានប្រាក់បៀវត្សបើកជូនមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ

ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសន្និបាតត្រួតពិនិត្យការងារឆ្នាំ២០១៨ និងលើកទិសដៅអនុវត្តការងារបន្តឆ្នាំ២០១៩ របស់ក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងបញ្ជាក់ថា ការដក EBA ធ្វើឱ្យក្រុមមួយចំនួនផ្សព្វផ្សាយបំភ្លៃថា រាជរដ្ឋាភិបាលនឹងគ្មានប្រាក់បៀវត្សបើកឱ្យមន្រ្តីរាជការ ហើយដែលត្រូវលោកធានាអះអាងថា រាជរដ្ឋាភិបាលមានថវិកាគ្រប់គ្រាន់ដើម្បីបើកប្រាក់បៀវត្សជូនមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់បន្ថែមថា គ្រាន់តែចំណូលគយមួយគឺគ្រប់គ្រាន់ហើយសម្រាប់ការបើកប្រាក់បៀវត្សជូនមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ ហើយលោកបានបន្តថា រាជរដ្ឋាភិបាលកម្ពុជាអាចមានលទ្ធភាពក្នុងការបើកប្រាក់បៀវត្សជូនមន្រ្តីរាជការរយៈពេល១២ខែទោះបីកម្ពុជាគ្មានចំណូលបន្ថែមទៀតដ៏ដោយ៕

អត្ថបទទាក់ទង