ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន កែសម្រួលសមាសភាពគណៈកម្មាធិការជាតិ គ្រប់គ្រង និងអភិវឌ្ឍន៍ឆ្នេរសមុទ្រកម្ពុជា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ ព័ត៌មានទូទៅ 33

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានសម្រេចកែសម្រួលសមាសភាព គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក) ដែលមានលោកជាប្រធានកិត្តិយស។

សេចក្ដីសម្រេចដែលទទួលបាននៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានសម្រេចដាក់លោកឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា រដ្ឋមន្ដ្រីក្រសួងរៀបចំ ដែនដី នគរូបនីយកម្ម និងសំណង់ ជាប្រធាន អមដោយលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានជាអនុប្រធាន, លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាអនុប្រធានអចិន្ដ្រៃយ៍។ គណៈកម្មាធិការដែលទើបកែសម្រួលសមាសភាពនេះ មានសមាជិកមកពីក្រសួងពាក់ព័ន្ធសរុប ២៣រូប៕

សូមអានខ្លឹមសារលម្អិត នៃសេចក្ដីសម្រេចរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន មានដូចខាងក្រោមនេះ៖

អត្ថបទទាក់ទង