គ.ជ.ប ជូនដំណឹងស្ដីពីការសុំចុះឈ្មោះជាអ្នកសារព័ត៌មាន សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានជូនដំណឹងស្ដីពីការសុំចុះឈ្មោះជាអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩។ នេះបើយោងតាមការបង្ហោះផ្សាយលើហ្វេសប៊ុករបស់ គ.ជ.ប នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។
ជាមួយគ្នានោះដែរ គ.ជ.ប បានបញ្ជាក់ថា នឹងផ្តល់ប័ណ្ណសម្គាល់ខ្លួនដើម្បីចូលរួមក្នុងដំណើរការបោះឆ្នោតនេះដល់អ្នកសារព័ត៌មានដោយឥតគិតថ្លៃ ហើយការបង្កើតប័ណ្ណនេះគឺតម្រូវឲ្យបំពេញឯកសារមួយចំនួនដែលមានដូចខាងក្រោម៖