ខ្មែរប៉ុស្ដិ៍ Close

ក្រសួងធនធានទឹក៖ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៥ ខែកុម្ភៈ នេះ អាកាសធាតុនៅកម្ពុជានឹងកើនកំដៅឡើងវិញ!

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២៨ ខែមករា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 48

បន្ទាប់ពីអាកាសធាតុនៅកម្ពុជា បានចុះត្រជាក់ប៉ុន្មានថ្ងៃរួចមក នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩នេះ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងព្យាករណ៍អាកាសធាតុជាថ្មី ដោយបញ្ជាក់ថា ចាប់ពីថ្ងៃទី២៩ ខែមករា រហូតដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៩នេះ អាកាសធាតុនៅក្នុងប្រទេសកម្ពុជា នឹងចាប់ផ្ដើមមានកំណើនឡើងវិញ (កើនកំដៅ) បន្ទាប់ពីសម្ពាធខ្ពស់នៅប្រទេសចិន ចាប់ផ្ដើមថយចុះឥទ្ធិពល។

យោងតាមការព្យាករណ៍ឲ្យដឹងថា បណ្ដាខេត្តនានានៅតំបន់ខ្ពង់រាប និងតំបន់ភ្នំ មានសីតុណ្ហភាពអប្បបរមាមានពី២០-២២ អង្សាសេ និងសីតុណ្ហភាពអតិបរមាមានពី២៩-៣២អង្សាសេ។ សម្រាប់បណ្ដារាជធានី-ខេត្តដទៃទៀត មានសីតុណ្ហភាពអប្បបរមាពី២៣-២៥ អង្សាសេ និងសីតុណ្ហភាពអតិបរមាមានពី៣១-២៥អង្សាសេ។ ក្នុងនោះតំបន់ជាប់ដងទន្លេ, តំបន់ជុំវិញបឹងទន្លេសាប, តំបន់ខ្ពង់រាប និងតំបន់ភ្នំ នឹងមានចុះអ័ព្ទនៅពេលព្រឹក៕

សូមអានសេចក្ដីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយមទាំងស្រុង៖

អត្ថបទទាក់ទង