ខ្មែរប៉ុស្ដិ៍ Close

ចាប់ពីថ្ងៃទី៣-៩ ខែសីហា អាចមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន, ផ្នែកខ្លះនៃខេត្តកោះកុង និងព្រះសីហនុ អាចប្រឈមជំនន់ទឹកភ្លៀង

ដោយ៖ សាន់ វីតា ​​ | ថ្ងៃពុធ ទី៣ ខែសីហា ឆ្នាំ២០២២ ព័ត៌មានទូទៅ 36
ចាប់ពីថ្ងៃទី៣-៩ ខែសីហា អាចមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន, ផ្នែកខ្លះនៃខេត្តកោះកុង និងព្រះសីហនុ អាចប្រឈមជំនន់ទឹកភ្លៀង ចាប់ពីថ្ងៃទី៣-៩ ខែសីហា អាចមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន, ផ្នែកខ្លះនៃខេត្តកោះកុង និងព្រះសីហនុ អាចប្រឈមជំនន់ទឹកភ្លៀង

ក្រសួងធនធានទឹក និងឧតុនិយម  បានចេញសេចក្តីជូនដំណឹង ស្តីពីការព្យាករធាតុអាកាស ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ ដោយបានឱ្យដឹងថា ព្រះរាជាណាចក្រកម្ពុជា ទទួលរងឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប (ITCZ) ដែលអូសបន្លាយ កាត់លើភាគខាងជើងប្រទេសថៃ ឡាវ វៀតណាម ជាមួយនិងខ្យល់មូសុងនិរតីបក់ក្នុងល្បឿនបង្គួរទៅខ្លាំង មកលើតំបន់មាត់សមុទ្រ។ ស្ថានភាពបែបនេះធ្វើឲ្យ៖

១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល

* សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C និង សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤°C។
* នឹងអាចមានភ្លៀងធ្លាក់នៅ ក្នុងកម្រិតពីមធ្យមទៅបង្គួរ ក្នុងនោះក៌មានផ្នែកខ្លះមានភ្លៀងធ្លាក់ច្រើន លាយឡំនិងលាយឡំទៅដោយផ្គររន្ទះ និងខ្យល់កន្ត្រាក់។
* ដោយឡែកនៅថ្ងៃទី៦-៩ ខែសីហា បណ្តាខេត្តនិងរាជធានីនៅវាលទំនាបភាគខាងត្បូង ភ្លៀងអាចធ្លាក់នៅក្នុងកម្រិតពីតិចទៅមធ្យម ។

២៖ បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន
* សីតុណ្ហភាពអប្បបរមាមានពី២២-៤°C និង សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣°C។
* នឹងអាចមានភ្លៀងនៅក្នុងកម្រិតពី មធ្យមទៅច្រើនលាយឡំទៅដោយ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

៣៖ តំបន់មាត់សមុទ្រ
* សីតុណ្ហភាពអប្បបរមាមានពី ២៣-២៥°C និង សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣°C។
* នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើនលាយឡំទៅដោយផ្គរ រន្ទះ។

* នៅចន្លោះពីថ្ងៃទី៦-៩ ខែសីហា នឹងអាចមានភ្លៀងធ្លាក់ច្រើនជាបន្តបន្ទាប់ ដែលជាហេតុធ្វើឲ្យផ្នែកមួយចំនួន ក្នុងភូមិសាស្រ្តខេត្តកោះកុង និងខេត្តព្រះសីហនុ អាចប្រឈមនឹងជំនន់ទឹកភ្លៀង។ នៅលើផ្ទៃសមុទ្រអាចមានភ្លៀងខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់៕