ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវដល់អ្នកវិនិយោគឱ្យជឿជាក់ និងទុកចិត្តក្នុងការវិនិយោគនៅកម្ពុជា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២៥ ខែមករា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 59
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវដល់អ្នកវិនិយោគឱ្យជឿជាក់ និងទុកចិត្តក្នុងការវិនិយោគនៅកម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវដល់អ្នកវិនិយោគឱ្យជឿជាក់ និងទុកចិត្តក្នុងការវិនិយោគនៅកម្ពុជា

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងអំពាវនាវដល់អ្នកធ្វើធុរកិច្ចនៅកម្ពុជា ត្រូវជឿជាក់ទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើកំណែទម្រង់ស៊ីជម្រៅផ្ទៃក្នុង ដើម្បីដោះស្រាយបញ្ហាការប្រកួតប្រជែងទីផ្សារ។ លោកបានបន្តទៀតថា រាជរដ្ឋាភិបាលបានចំណាយថវិកា ក្នុងការដោះស្រាយបញ្ហាបញ្ចុះថ្លៃអគ្គិសនី ការដកចេញនូវវត្តមានកាំកុងត្រូលចេញពីច្រកទ្វារព្រំដែន និងលុបស្ថាប័នភ្នាក់ងារកម្ពុជានាវាចរ (កាំសាប) ដើម្បីកាត់បន្ថយភាពសាំញ៉ាំដល់ការធ្វើការនាំចេញនាំចូល។

លោកបានថ្លែងដូចនេះ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩នេះ ក្នុងពិធីជួបសំណេះសំណាល ជាមួយកម្មករ-កម្មការិនី និងនិយោជិត ប្រមាណជាង ១ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសទាំង១២ ក្រុងកំពត, ស្រុកទឹកឈូ, ស្រុកកំពង់ត្រាច, ស្រុកបន្ទាយមាស, ស្រុកដងទង់, កសិដ្ឋានចំការចេកស្រុកឈូក និងមកពីកសិដ្ឋានចំការម្រេចខេត្តកែបចំនួន១។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា «ថ្ងៃនេះខ្ញុំសុំបញ្ជូនជាសារទៅកាន់ធុរកិច្ចជនទាំងឡាយ ឱ្យហ្នឹងហ្ន៎ចិត្តនៅក្នុងការចាប់យកកំណែទម្រង់ស៊ីជម្រៅផ្ទៃក្នុង ដើម្បីដោះស្រាយបញ្ហាការប្រកួតប្រជែងទៅលើទីផ្សារ ក្នុងនោះតម្លៃអគ្គិសនីបានចាប់ផ្តើមចុះហើយនៅក្នុងឆ្នាំនេះ ហើយនេះក៏ជាសមទ្ធិផល ដែលនាំទៅដល់កំណើនប្រាក់ឈ្នួលអប្បបរមា ឱ្យកម្មករ-កម្មការិនី របស់យើង ១៨២ ដុល្លារអាមេរិក។ លោកបន្តថា មិនថាតែក្នុងវិស័យឧស្សាហកម្មទេ ប្រជាពលរដ្ឋនៅទូទាំងប្រទេសកំពុងទទួលផល ពីការធ្លាក់ចុះនៃតម្លៃអគ្គិសនី»៕

អត្ថបទទាក់ទង