ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដាក់ចេញវិធានការ ៣សំខាន់ៗ ដើម្បីត្រៀមឆ្លើយតបនឹងអាកាសធាតុក្តៅហួតហែងក្នុងឆ្នាំនេះ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៧ ខែមករា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 44
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដាក់ចេញវិធានការ ៣សំខាន់ៗ ដើម្បីត្រៀមឆ្លើយតបនឹងអាកាសធាតុក្តៅហួតហែងក្នុងឆ្នាំនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដាក់ចេញវិធានការ ៣សំខាន់ៗ ដើម្បីត្រៀមឆ្លើយតបនឹងអាកាសធាតុក្តៅហួតហែងក្នុងឆ្នាំនេះ

ក្នុងរដូវប្រាំងនៅឆ្នាំ២០១៩នេះ កម្ពុជានឹងជួបគ្រោះក្តីហួតហែងខ្លាំង ជាពិសេសក្នុងអំឡុងខែមេសា និងឧសភា កម្តៅនឹងហក់ឡើងដល់ ៤០ ទៅ៤២អង្សា ដោយសារតែការរងដោយប្រយោលនៃឥទ្ធិពលបាតុ ភូតអែលនីណូ (El Nino)។ រាជរដ្ឋាភិបាល បានអំពាវនាវដល់អាជ្ញាធរ និងប្រជាពលរដ្ឋត្រូវចាត់វិធានការថែររក្សាទឹកទុកសម្រាប់ប្រើប្រាស់។ នេះបើយោងតាមសារាចរណែនាំស្តីពីការចាត់វិធានការថែរក្សាទឹកទុកទប់ទល់នឹងគ្រោះរាំងស្ងួតដែលចេញផ្សាយនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩នេះ។

ក្នុងសារាចរនេះបានគូសបញ្ជាក់ថា ឥទ្ធិពលអែលណូនីនេះ ក៏នឹងធ្វើឲ្យមាន ភ្លៀងកក់ខែតិច មានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់កើតឡើងច្រើន រដូវ វស្សាមកដល់យឺតជាងបណ្តាឆ្នាំកន្លងទៅ។ល។

តាមរយៈសារាចរនេះ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានដាក់ចេញនូវ វិធានការសំខាន់ៗចំនួន៣ ដើម្បីទប់ទល់ជាមួយបញ្ហានេះ។ វិធានការទាំង៣នោះរួមមាន៖
១. ការងារបង្កបង្កើនផលស្រូវប្រាំងក្នុងឆ្នាំ២០១៩នេះ គឺអាចធ្វើបានតែ១ដងប៉ុណ្ណោះ ដោយមិនអាចធ្វើស្រូវប្រាំងលើកទី២បានទេ បើទោះបីជាទឹកនៅតាមបណ្តាអាងដែលបានរក្សាទុក និងកន្លែងមួយចំនួន ដែលមានទឹកជាធម្មជាតិក៏ដោយ គួរគប្បីរក្សាទឹកទាំងនោះទុកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងការដាំដំណាំរួមផ្សំផ្សេងទៀតក្រៅពីស្រូវ។
២. ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ត្រូវចូលរួមចាត់វិធានការថែរក្សាទឹកទុកឲ្យបានល្អ ដើម្បីផ្គត់ផ្គង់សម្រាប់តែការប្រើប្រាស់ប្រចាំថ្ងៃតែប៉ុណ្ណោះ រហូតដល់ពេលមានភ្លៀងធ្លាក់ជាធម្មតាឡើងវិញ។
៣. ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ត្រូវត្រៀមលក្ខណៈជួយសង្គ្រោះប្រជាពលរដ្ឋដោយគ្រោះធម្មជាតិនានាដូចជាខ្យល់កន្ត្រាក់ជាដើម ៕

ខាងក្រោមនេះ ជាសារាចរណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ៖

អត្ថបទទាក់ទង