ខ្មែរប៉ុស្ដិ៍ Close

គណបក្សប្រជាជនកម្ពុជា បានខិតខំប្រឹងប្រែងស្តារសេដ្ឋកិច្ច និងសង្គមជាតិ ចាប់ពីលេខសូន្យមកដល់ដំណាក់កាលនៃការអភិវឌ្ឍលើគ្រប់វិស័យ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី៤ ខែមករា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 23
គណបក្សប្រជាជនកម្ពុជា បានខិតខំប្រឹងប្រែងស្តារសេដ្ឋកិច្ច និងសង្គមជាតិ ចាប់ពីលេខសូន្យមកដល់ដំណាក់កាលនៃការអភិវឌ្ឍលើគ្រប់វិស័យ គណបក្សប្រជាជនកម្ពុជា បានខិតខំប្រឹងប្រែងស្តារសេដ្ឋកិច្ច និងសង្គមជាតិ ចាប់ពីលេខសូន្យមកដល់ដំណាក់កាលនៃការអភិវឌ្ឍលើគ្រប់វិស័យ

នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ទិវាជ័យជម្នះ៧មករា នឹងចូលមកដល់ ដែលចំនឹងខួបលើកទី៤០ នៃការរំដោះជាតិនិងប្រជាជនកម្ពុជាចេញពីរបប ប្រល័យពូជសាសន៍ ដែលបានសម្លាប់ជីវិតមនុស្សអស់ ជាង៣លាននាក់ ក្នុងរយៈពេល៣ឆ្នាំ៨ខែ និង២០ថ្ងៃប៉ុណ្ណោះ។ គណបក្សប្រជាជនកម្ពុជា បាន នឹងកំពុងខិតខំស្តារសេដ្ឋកិច្ច សង្គមចាប់ពីលេខសូន្យឱ្យមានការប្រែប្រួល រីកចម្រើនជាជំហានៗ និងឈានមកដល់ដំណាក់កាលនៃការអភិវឌ្ឍលើគ្រប់វិស័យ ធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាជនត្រូវបានកែលម្អ លើកកម្ពស់ជាបន្តបន្ទាប់ទាំងខាង សម្ភារៈ និងស្មារតី។

ក្រោយថ្ងៃរំដោះភ្លាម រដ្ឋអំណាចនៃសាធារណរដ្ឋប្រជាមានិតកម្ពុជា បានដឹកនាំ ការស្តារ និងកសាងប្រទេសជាតិឡើងវិញចាប់ពីលេខសូន្យ ឆ្លងកាត់ដំណាក់កាល ដែលលំបាក និងខ្វះខាតបំផុតរហូតកសាងបាននូវមូលដ្ឋាន គ្រឹះសម្រាប់ទ្រទ្រង់ដល់ ការកសាងសង្គមសេដ្ឋកិច្ចជាតិឱ្យឈានមកដល់ដំណាក់កាលអភិវឌ្ឍន៍លើគ្រប់វិស័យក្នុងល្បឿនលឿននាពេលបច្ចុប្បន្ននេះ។

គួររំលឹកផងដែរថា កាលពី៤០ឆ្នាំមុន ប្រជាជនកម្ពុជាទាំងមូលដែលទើបត្រូវបានរំដោះ ត្រូវស្ថិតនៅក្នុងគ្រោះទុរ្ភិក្សជាទូទៅដែលបានបន្សល់ទុកពីរបបប្រល័យពូជសាសន៍។ ក្នុងកាលៈទេសៈនោះដែរ ប្រជាជនកម្ពុជាបានរួមសាមគ្គីគ្នាចិត្តមួយថ្លើមមួយ ខិតខំស្តារផលិតកម្ម និងជីវភាពរស់នៅរបស់ខ្លួនពីបាតដៃទទេ និងធ្វើឱ្យគ្រប់វិស័យ នៃសង្គមជាតិបានរស់ឡើងវិញ ដែលក្នុងរយៈពេលតែ១០ឆ្នាំប៉ុណ្ណោះ ប្រទេសកម្ពុជា បានឆ្លងកាត់ពីដំណាក់កាលដែលលំបាកបំផុត មកកាន់ដំណាក់កាលពង្រឹង ពង្រីកខ្លួន បានជាជំហានៗ។

បន្ទាប់ពីការបោះឆ្នោតជាតិ នីតិកាលទី១ នៅឆ្នាំ១៩៩៣ កម្ពុជាបានបន្តដំណើរ ទៅមុខយ៉ាងស្វាហាប់ជាមួយនឹងភាពអនុគ្រោះថ្មី សម្រេចបានសមិទ្ធផលយ៉ាងធំធេង ក្នុងការអភិវឌ្ឍសង្គមជាតិរបស់ខ្លួនជាពិសេសចាប់ពីពេលដែលប្រទេសមានសន្តិភាពពេញលេញមក។ កម្ពុជាត្រូវបានចាត់ទុកជាប្រទេសដែលមានកំណើន សេដ្ឋកិច្ចខ្ពស់ លើពិភពលោក និងជាខ្លាសេដ្ឋកិច្ចមួយនៅអាស៊ី ដោយរក្សាកំណើនខ្ពស់ជាមធ្យមជាង ៧% ក្នុងរយៈពេល២ទសវត្សចុងក្រោយនេះដែលឆ្លុះបញ្ចាំង តាមរយៈការរីកចម្រើន យ៉ាងរហ័សក្នុងវិស័យឧស្សាហកម្ម កម្មន្តសាល សំណង់ កសិកម្ម សេវាកម្ម ទេសចរណ៍ អចលទ្រព្យ គមនាគមន៍ និងការដឹកជញ្ជូន។ ទំហំនៃការវិនិយោគទាំង ផ្នែក សាធារណៈ និងផ្នែកឯកជនមានការកើនឡើងយ៉ាងខ្លាំង។ ផ្លូវថ្នល់ ស្ពាន បណ្តាញអគ្គិសនី ទឹកស្អាត ប្រព័ន្ធធារាសាស្រ្ត មន្ទីរពេទ្យ សាលារៀន ត្រូវបានស្តារ និងស្ថាបនាច្រើនស្អេកស្កះពាសពេញផ្ទៃប្រទេស។ រោងចក្រ កសិដ្ឋាន មជ្ឈមណ្ឌលពាណិជ្ជកម្ម អគារខ្ពស់ៗ ត្រូវបានកសាងកាន់តែច្រើនឡើងៗដែលផ្តល់ ការងារជូនប្រជាជនរាប់លាននាក់នៅគ្រប់ទិសទី។

លើសពីនេះទៅទៀត អត្រានៃភាពក្រីក្របានធ្លាក់ចុះពី ៥៣,២% ក្នុងឆ្នាំ២០០៤ មកនៅត្រឹម ១៣,៥% ក្នុងឆ្នាំ២០១៤ ហើយបន្តធ្លាក់មកក្នុងរង្វង់ ៩% ក្នុងឆ្នាំ២០១៨។ កម្ពុជាបានចេញផុតពីឋានៈជាប្រទេសមានចំណូលទាប ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ២០១៤ និងកំពុងខិតខំពុះពារសម្រេចចក្ខុវិស័យរបស់ខ្លួនទៅជាប្រទេសមានចំណូមមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕

អត្ថបទទាក់ទង