ខ្មែរប៉ុស្ដិ៍ Close

ពិធីសម្ពោធសមិទ្ធផលនានាដែលបានកសាងនៅក្នុងទីអារាមវត្តភ្នំស

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី៣១ ខែធ្នូ ឆ្នាំ២០១៨ ព័ត៌មានទូទៅ 34
ពិធីសម្ពោធសមិទ្ធផលនានាដែលបានកសាងនៅក្នុងទីអារាមវត្តភ្នំស ពិធីសម្ពោធសមិទ្ធផលនានាដែលបានកសាងនៅក្នុងទីអារាមវត្តភ្នំស

នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨ នេះ​ រដ្ឋបាលខេត្តកំពត បានចូលរួមសហការជាមួយព្រះសង្ឃ គណៈកម្មការអាចារ្យវត្ត បានរៀបចំពិធីសម្ពោធសមិទ្ធផលនានា ដែលបានកសាងនៅក្នុងទីអារាមវត្តភ្នំស ដែលមានទីតាំងស្ថិតនៅក្នុងឃុំព្រៃឃ្មុំ ស្រុកទឹកឈូ​ ក្រោមអធិបតីភាព លោក ហ៊ុន ម៉ាណែត តំណាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន​និងភរិយា​។

នៅក្នុងពិធីនេះផងដែរ គណៈអធិបតីទាំងអស់បានទទួលការស្វាគមន៍ដោយលោក ជាវ តាយ អភិបាលខេត្តកំពត ព្រមទាំងមានការនិមន្ត និងចូលរួមពីសំណាក់ព្រះសង្ឃ លោក លោកស្រីជាអភិបាលរងនៃគណៈអភិបាលខេត្តកំពត អភិបាលស្រុកទឹកឈូ ប្រធានមន្ទីរ អង្គភាព និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្ស និស្សិត ប្រជាពលរដ្ឋ លោកតា​ លោកយាយ​ ប្រមាណជាង៣.០០០នាក់ផងដែរ៕