ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ថ្វាយព្រះពរ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នៅក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០១៩

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២៨ ខែធ្នូ ឆ្នាំ២០១៨ ព័ត៌មានទូទៅ 36

នៅក្នុងឱកាសដ៏មហាមង្គលាភិរម្យប្រពៃថ្លៃថ្លា ប្រកបដោយសេចក្ដីសោមនស្សរីករាយ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល២០១៩នេះ តាងនាមរាជរដ្ឋាភិបាលនៃកម្ពុជា មន្រ្ដីរាជការទូទាំងប្រទេស និងក្នុងនាមទូលព្រះបង្គំជាខ្ញុំផ្ទាល់ និងភរិយា សូមលំឱនកាយវាចាចិត្តក្រាបបង្គំសម្ដែងថ្វាយនួវព្រះសព្ទសាធុការពរជ័យ សិរីមង្គលបវរមហាប្រសើរគ្រប់យ៉ាងចំពោះ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គទ្រង់ប្រកបដោយព្រះបញ្ញាញាណភ្លឺថ្លា ព្រះកាយពលសិរីវឌ្ឍនា ព្រះរាជសុខភាពល្អបរិបូរណ៌ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា និងចាកផុតនៅព្រះរោគាព្យាធិនានាជាអង្វែងតរៀងទៅ។

ខាងក្រោមនេះជាសារលិខិតថ្វាយព្រះពរ សម្ដេចព្រះមហាក្សត្រី៖

អត្ថបទទាក់ទង