ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ថ្លែងថា វារីអគ្គិសនីសេសានក្រោម២ មិនមែនផ្គត់ផ្គង់ថាមពលត្រឹមខេត្តស្ទឹងត្រែងទេ គឺផ្គត់ផ្គង់ទៅតាមបណ្តាខេត្តផ្សេងៗផងដែរ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី១៧ ខែធ្នូ ឆ្នាំ២០១៨ ព័ត៌មានទូទៅ 51
លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ថ្លែងថា វារីអគ្គិសនីសេសានក្រោម២ មិនមែនផ្គត់ផ្គង់ថាមពលត្រឹមខេត្តស្ទឹងត្រែងទេ គឺផ្គត់ផ្គង់ទៅតាមបណ្តាខេត្តផ្សេងៗផងដែរ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ថ្លែងថា វារីអគ្គិសនីសេសានក្រោម២ មិនមែនផ្គត់ផ្គង់ថាមពលត្រឹមខេត្តស្ទឹងត្រែងទេ គឺផ្គត់ផ្គង់ទៅតាមបណ្តាខេត្តផ្សេងៗផងដែរ

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានថ្លែងបញ្ជាក់ជាសាធារណៈថា វារីអគ្គិសនីសេសានក្រោម២ ដែលដាក់សម្ពោធឱ្យប្រើប្រាស់នៅពេលនេះ មិនមែនសម្រាប់ផ្គត់ផ្គង់ ថាមពលតែនៅមូលដ្ឋានខេត្តស្ទឹងត្រែង តែ១នោះទេ គឺអាចផ្គត់ផ្គង់ថាមពលទៅបណ្តាខេត្តផ្សេងៗទៀតផងដែរ។

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានថ្លែងបែបនេះក្នុងពិធីសម្ពោធ ដាក់ឱ្យ ដំណើរការ វារីអគ្គិសនីសេសានក្រោម២ ដែលវិនិយោគរួមគ្នារវាង ក្រុមហ៊ុន ចិន ខ្មែរ និងវៀតណាម នៅខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ នេះ។

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ការបញ្ចេញពី អគ្គិសនីចេញពីខេត្តស្ទឹងត្រែងនេះ គឺត្រូវទៅកាន់បណ្តាខេត្តផ្សេងៗ មិនមែនត្រឹមតែផ្គត់ផ្គង់តែនៅក្នុងខេត្តស្ទឹងត្រែងទេ។ ខេត្តស្ទឹងត្រែង ឥឡូវនេះ ប្រើត្រឹមតែប៉ុន្មានមេហ្គាវ៉ាត់តែប៉ុណ្ណោះ»។

វារីអគ្គិសនីសេសានក្រោម២ មានអាងស្តុកទឹកលាតសន្ធឹងតាមដង ទន្លេសេ សានក្នុងឃុំភ្លុក ឃុំស្រែគរ និងឃុំក្បាលរមាស ស្រុកសេសាន និងមានទំនប់ វារីអគ្គីសនី ប្រវែង ៦,៥គីឡូម៉ែតនេះ ជាទំនប់ដ៏វែងបំផុតក្នុងទ្វីបអាស៊ី។ វារី អគ្គិសនីសេសាន ក្រោម២ ជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុន Hydrolancang International Energy របស់ចិន ដាក់ទុនវិនិយោគ ៥១ភាគរយ, ក្រុមហ៊ុន Royal Group របស់អ្នកឧកញ៉ា គិត ម៉េង ទាក់ទុន ៣៩ភាគរយ និងក្រុមហ៊ុន EVNI របស់វៀតណាម ដាក់ទុនវិនិយោគ ១០ភាគរយ។

វារីអគ្គិសនីសេសានក្រោម២នេះ មានសមត្ថភាពផលិត ថាមពលអគ្គីសនី បាន ៤០០មេហ្កាវ៉ាត់ ដែលវិនិយោគរួមដោយ៣ ក្រុមហ៊ុនលើទឹកប្រាក់ វិនិយោគជិត ៨០០លានដុល្លារអាមេរិក។ ប្រភេទនៃការវិនិយោគនេះ គឺសាងសង់រួច-ដំណើរការ និងផ្ទេរមករាជរដ្ឋាភិបាល (BOT) ដែលមានរយៈ ពេលសម្បទាន៤៥ឆ្នាំ។

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានរំលឹកថា មុននឹងមានការសាងសង់ វារីអគ្គិសនីនេះ មានអ្នកពេញចិត្ត និងមានអ្នកមិនពេញចិត្ត ប៉ុន្តែទោះជា យ៉ាងនេះក្តីអត្រាប្រជាពលរដ្ឋ ដែលពេញចិត្តចំពោះគម្រោងសាងសង់វារី អគ្គិសនីមានចំនួនច្រើនជាងអ្នកមិនពេញចិត្ត។ លោកបានបន្តថា មនុស្ស ចំនួន គឺបានបង្កើតឡើងនូវស្ថានភាពដ៏លំបាក ក្រោមការញុះញង់ របស់បរទេស។

លោកនាយករដ្ឋមន្រ្ដី បានលើកឧទាហរណ៍ករណីមួយ ដែលមានជន បរទេសបានទៅជួបលោក ដល់ផ្ទះ ហើយប្រាប់ថា បើសិនជាសាងសង់ គម្រោងវារីអគ្គិសនីនេះ កម្ពុជាបាត់បង់ត្រី៧០ភាគរយ។ ពេលនោះ លោក ក៏បានឆ្លើយតបថា លោក ភ្ញាក់ផ្អើលដោយសារតែអ្វីដែលជនបរទេសនេះ លើកឡើងប្រៀបបីដូចត្រីនៅកម្ពុជាចេះឡើងភ្នំដូច្នោះដែរ។ តែធាតុពិតត្រី របស់កម្ពុជា គឺប្រមូលផ្តុំនៅទន្លេសាប និងទន្លេមេគង្គ។ លោកបានបន្តថា ការលើកឡើងនេះ ធ្វើហាក់ដូចជាលោកមិនដឹងរឿង តែការពិតលោក បាន ដឹងអំពីគំនិតរបស់ពួកគេ ដែលចង់រារាំងដល់កម្ពុជាចំពោះការសាងសង់ វារីអគ្គិសនីនេះ។ លោកនាយករដ្ឋមន្រ្ដី លើកឡើងថា «ត្រីខ្មែរវាឆ្លាតណាស់ វាឆ្លាតនៅពេលដែលគេប្រឆាំងយើងប៉ុណ្ណោះ» ៕

អត្ថបទទាក់ទង