ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ វិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយដើម្បីផ្តល់សិទ្ធិធ្វើនយោបាយឡើងវិញ គឺអនុវត្តសម្រាប់គ្រប់គណបក្សនយោបាយទាំងអស់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី១២ ខែធ្នូ ឆ្នាំ២០១៨ ព័ត៌មានទូទៅ 35
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ វិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយដើម្បីផ្តល់សិទ្ធិធ្វើនយោបាយឡើងវិញ គឺអនុវត្តសម្រាប់គ្រប់គណបក្សនយោបាយទាំងអស់ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ វិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយដើម្បីផ្តល់សិទ្ធិធ្វើនយោបាយឡើងវិញ គឺអនុវត្តសម្រាប់គ្រប់គណបក្សនយោបាយទាំងអស់

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា នៅថ្ងៃស្អែកនេះ រដ្ឋសភានឹងធ្វើការអនុម័តទៅលើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ហើយការស្នើសុំលើកបម្រាមធ្វើនយោបាយនិងទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញក្រោយពីគណបក្សមួយត្រូវបានរំលាយដោយសាលដីការតុលាការកំពូល គឺធ្វើឡើងមិនមែនសំដៅលើតែគណបក្សណាមួយនោះឡើយ គឺប្រើសម្រាប់គ្រប់គណបក្សនយោបាយទាំងអស់។ លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨នេះ ក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីចំនួនជិតពីរម៉ឺននាក់មកពីរោងចក្រសហគ្រាសចំនួន២៣ ក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ច្បាប់ពន្ធនាគារបានផ្តល់សិទ្ធិឱ្យនាយករដ្ឋមន្រ្តី ទូលស្នើសុំព្រះមហាក្សត្រសុំព្រះរាជទានការលើកលែងទោស រួមទាំងអ្នកដែលត្រូវហាមឃាត់សិទ្ធិធ្វើនយោបាយផងដែរ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា ការស្នើសុំលើកបម្រាមនេះទៀតសោត ត្រូវធ្វើការស្នើសុំពីបុគ្គលម្នាក់ៗដែលកំពុងជាប់នូវបម្រាមនោះ ហើយត្រូវធ្វើការសិក្សាថាមិនបានប្រឆាំងនឹងសាលដីការតុលាការកំពូល។ ប្រសិនបើបុគ្គលនោះបានប្រឆាំងនឹងសាលដីការតុលាការកំពូល នឹងទទួលទោសជាប់ពន្ធនាគារនិងពិន័យជាប្រាក់ផងដែរ៕

អត្ថបទទាក់ទង