សម្តេចតេជោ ហ៊ុន សែន ៖ ជាទីមោទនភាពណាស់ ក្រោមម្លប់សន្តិភាព កម្ពុជាមានការរីកចម្រើនជឿនលឿន ដូចបណ្តាប្រទេសនានាលើពិភពលោក
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ហេរដ្ឋារចនាសម្ព័ន្ធពិតជាមានសារៈសំខាន់សម្រាប់យើង នេះពិតជាធ្វើឱ្យនឹកឃើញដល់គោលនយោបាយអភិវឌ្ឍដែលរាជរដ្ឋាភិបាល បានដាក់ចេញនៅឆ្នាំ១៩៩៨ ហើយការដាក់ចេញគោលនយោបាយនេះពិតជាត្រឹមត្រូវ ដែលមានម៉ុំ ផ្លូវ ទឹក ភ្លើង និងមនុស្ស ឥឡូវគ្រាន់តែប្តូរម៉ុំជាអទិភាព រួមមាន មនុស្ស ផ្លូវ ទឹក ភ្លើង ហើយគោលនយោបាយមួយនេះ អាចបន្តរហូតជាង ១៥ឆ្នាំក៏នៅតែបន្តអនុវត្តបានទៅមុខទៀត។
សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ ស្ពានអាកាសលើផ្លូវជាតិលេខ៥ ក្បែរទីលានប្រជាធិបតេយ្យ នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា ពេលនេះទីក្រុងរាជធានីភ្នំពេញ មានសភាពរីកដុះដាលយ៉ាងខ្លាំង ទាំងទំហំ និងជម្រៅ ដោយមានប្រជាជនរស់នៅជាង ២លាននាក់ ហើយសំណង់អាគារខ្ពស់ៗ ដែលសុទ្ធសឹងជាកំណើនសេដ្ឋកិច្ច នេះជាភាពរីកចម្រើនយ៉ាងជឿនលឿនបំផុតគួរជាទីមោទនភាពណាស់ ក្រោមម្លប់សន្តិភាព បានពង្រីកទីក្រុងមានអគារធំៗ ខ្ពស់ៗ ដូចបណ្តាប្រទេសនានាលើពិភពលោក៕