ខ្មែរប៉ុស្ដិ៍ Close

លទ្ធផលនៃទស្សនកិច្ចផ្លូវការរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នៅសាធារណរដ្ឋសហព័ន្ឋប្រជាធិបតេយ្យនេប៉ាល់ និងការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិក

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី៣ ខែធ្នូ ឆ្នាំ២០១៨ ព័ត៌មានទូទៅ 34
លទ្ធផលនៃទស្សនកិច្ចផ្លូវការរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នៅសាធារណរដ្ឋសហព័ន្ឋប្រជាធិបតេយ្យនេប៉ាល់ និងការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិក លទ្ធផលនៃទស្សនកិច្ចផ្លូវការរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នៅសាធារណរដ្ឋសហព័ន្ឋប្រជាធិបតេយ្យនេប៉ាល់ និងការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិក

តបតាមការអញ្ជើញរបស់លោក ខាត់ហ្គា ប្រាសាត សាម៉ា អូលី នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យនេប៉ាល់ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានដឹកនាំគណៈប្រតិភូអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសនេប៉ាល់ និងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិក ២០១៨ នៅទីក្រុងកដ្ឋមណ្ឌូ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៨។

ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ច លោកនាយករដ្ឋមន្រ្ដី បានអញ្ជើញជួបសម្តែងការគួរសមជាមួយលោកស្រី ប៊ីធយ៉ា ដេវី បានដាវី ប្រធានាធិបតីនេប៉ាល់ ជួបទ្វេភាគីជាមួយលោកនាយករដ្ឋមន្រ្តី ខាត់ហ្គា ប្រាសាត សាម៉ា អូលី និងទទួលការចូលជួបសម្តែងការគួរសម ដោយលោក ប្រាឌីព គូម៉ា យ៉ាវ៉ាលី រដ្ឋមន្រ្តីការបរទេសនេប៉ាល់ ។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក ខាត់ហ្គា ប្រាសាត សាម៉ា អូលី នាយករដ្ឋមន្រ្តីនេប៉ាល់ បានសម្តែងនូវការពេញចិត្តចំពោះទំនាក់ទំនងមិត្តភាពកក់ក្តៅ ដែលកំពុងតែមានការរីកចម្រើន និងបានឯកភាពឲ្យមន្រ្តីនៃប្រទេសទាំងពីរធ្វើការជួបពិគ្រោះយោបល់ជាទៀងទាត់ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដែលមានសក្តានុពល។ លោកនាយករដ្ឋមន្រ្តីនេប៉ាល់ បានថ្លែងអបអរសាទរចំពោះជោគជ័យដ៏ធំធេងរបស់គណបក្សប្រជាជនកម្ពុជា នៅក្នុងការបោះឆ្នោតសាកលនាពេលថ្មីៗនេះ ហើយបានចាត់ទុកដំណើរទស្សនកិច្ចលើកទី១ របស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នៅប្រទេសនេប៉ាល់ ជាព្រឹត្តិការណ៍សំខាន់ជាប្រវត្តិសាស្រ្ត និងជាកត្តាជំរុញដ៏សំខាន់ដល់ការលើកកំពស់កិច្ចសហប្រតិបត្តិការ នៅលើវិស័យជាក់ស្តែងនានាដែលរួមមាន ពាណិជ្ជកម្ម និងវិនិយោគ ទេសចរណ៍ ការផ្លាស់ប្តូរវប្បធម៌ និងការអភិវឌ្ឍកសិកម្ម។ លោក បានស្វាគមន៍ការសម្រេចចិត្តរបស់ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ក្នុងការតែងតាំងឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឥណ្ឌា ឲ្យទទួលបន្ទុកជាឯកអគ្គរាជទូតប្រចាំប្រទេសនេប៉ាល់។លោកនាយករដ្ឋមន្រី្តទាំងពីរបានឯកភាពគ្នា ពន្លឿនការចុះកិច្ចព្រមព្រៀងសី្តពីការជំរុញ និងការពារវិនិយោគទៅវិញទៅមក និងការបង្កើតជើងហោះហើរត្រង់រវាងកម្ពុជា និងនេប៉ាល់ សំដៅជម្រុញការផ្លាស់ប្តូរទេសចរណ៍ និងសេដ្ឋកិច្ច។ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន និងលោក ខាត់ហ្គា ប្រាសាត សាម៉ា អូលី ក៏បានធ្វើការផ្លាស់ប្តូរ យោបល់ផងដែរលើបញ្ហាតំបន់ និងអន្តរជាតិមួយចំនួនដែលមានការយកចិត្តទុកដាក់រួមគ្នា និងបានឯកភាពពង្រឹង កិច្ចសហប្រតិបត្តិការលើឆាកអន្តរជាតិ។

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានជម្រាបសមភាគី នេប៉ាល់អំពីបទពិសោធន៍របស់កម្ពុជាក្នុងការសម្រេចបាននូវវឌ្ឍនៈភាពសេដ្ឋកិច្ច-សង្គម ផែនការអភិវឌ្ឍជាតិនាពេលអនាគត និងស្ថានការណ៍នយោបាយថ្មីៗនៅកម្ពុជា។ ថ្នាក់ដឹកនាំទាំងពីរ បានយល់ស្របគ្នាថា កម្ពុជា និងនេប៉ាល់អាចទទួលផលប្រយោជន៍ពីការចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក ក្នុងការនាំមកនូវសន្តិភាព ការបង្រួបបង្រួម និងឯកភាពជាតិ ការស្តារនីតិសម្បទា និងការអភិវឌ្ឍក្រោយពេលបញ្ចប់ជំលោះ។

លោកនាយករដ្ឋមន្រ្តីនេប៉ាល់ បានទទួលយកការអញ្ជើញរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា តាមពេលវេលាសមស្រប ដើម្បីពង្រឹងចំណងទាក់ទង និងពង្រីកវិសាលភាពនៃកិច្ចសហប្រតិបតិ្តការរវាងប្រជាជាតិទាំងពីរ។

នៅចុងបញ្ចប់នៃជំនួបទ្វេភាគី លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន និងលោកនាយករដ្ឋមន្រ្តីនេប៉ាល់ បានធ្វើជាអធិបតីនៃពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀង/អនុស្សរណៈ ចំនួន៤ ដូចខាងក្រោមៈ
១-កិច្ចព្រមព្រៀងស្តីពីការលើកលែងទិដ្ឋាការលើលិខិតឆ្លងដែនការទូត និងផ្លូវការ
២-កិច្ចព្រមព្រៀងសី្តពីសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស
៣-អនុស្សរណៈនៃការយោគយល់គ្នាស្តីពីការពិគ្រោះយោបល់រវាងក្រសួងការបរទេសទាំងពីរ
៤-អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌

ក្នុងឱកាសចូលជួបសម្តែងការគួរសមជាមួយលោកស្រី ប៊ីធយ៉ា ដេវី បានដាវី ប្រធានាធិបតីនេប៉ាល់ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានពាំនាំការជូនព្រះពរដ៏កក់ក្តៅពី ព្រះករុណា ព្រះបាទ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ជូនចំពោះលោកស្រី ប្រធានាធិបតី។ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន និងលោកស្រីប្រធានាធិបតីនេប៉ាល់ បានសម្តែងនូវសុទិដ្ឋិនិយមយ៉ាងមុតមាំថា ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងនេប៉ាល់ នឹងមានភាពកាន់តែសកម្មខ្លាំងក្លា ដោយសារលទ្ធផលនៃដំណើរទស្សនកិច្ចលើកទី១ របស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន មកកាន់ប្រទេសនេប៉ាល់ និងការចុះហត្ថលេខាលើឯកសារសី្តពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅក្នុង ឱកាសទស្សនកិច្ចនេះ។

បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៨ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ី – ប៉ាស៊ីហ្វិក ២០១៨ នៅទីក្រុងកដ្ឋមន្ឌូ ដោយក្នុងឱកាសនោះបានថ្លែងសុន្ទរកថា គន្លឹះលើមូលបទរបស់កិច្ចប្រជុំកំពូល “ ការដោះស្រាយបញ្ហាប្រឈមសំខាន់ៗនៃយុគសម័យរបស់យើងៈ ការពឹងអាស្រ័យគ្នា វិបុលភាពទៅវិញទៅមក និងតម្លៃជាសកល ”។ ក្នុងសន្ទរកថានេះ សម្តេចតេជោបានគូសបញ្ជាក់ពីការចាំបាច់ត្រូវប្រកាន់យកនូវ “អភិក្រមបរិយាប័ន្ន និងគ្រប់ជ្រុងជ្រោយ” ដើម្បីដោះស្រាយបញ្ហាសំខាន់ៗ នៅក្នុងបរិបទនៃកំណើនការពឹងអាស្រ័យគ្នាទៅវិញទៅមក រវាងប្រជាជាតិនានា និងដើម្បីលើកកំពស់ជំនឿទុកចិត្តគ្នា ក្នុងនោះរួមមាន៖
១- ការខិតខំបង្កើនមិត្តភាពជាមួយប្រទេសទាំងអស់ សំដៅធានាបាននូវសន្តិភាពយូរអង្វែង និងការអភិវឌ្ឍប្រកបដោយចីរភាព។
២- ការលើកកំពស់កិច្ចសន្ទនាជាប្រក្រតី និងកិច្ចសហប្រតិបត្តិការ ដើម្បីកាត់បន្ថយឲ្យបានជាអតិបរិមានូវហានិយភ័យដែលបង្កឡើងដោយការយល់ច្រឡំ ការយល់ឃើញដោយខុសឆ្គង និងដើម្បីលើកកំពស់ទំនុកចិត្តគ្នា។
៣- ការពង្រឹងកិច្ចសម្របសម្រួលគោលនយោបាយ ការចែករំលែកព័ត៌មាន និងកិច្ចប្រឹងប្រែងរួមគ្នាដើម្បីប្រឆាំងនឹងចលនារាឌីកាល់ និងភេវរកម្ម។
៤- ជំរុញការអភិវឌ្ឍដែលឆ្លើយតបនឹងសេចកី្តត្រូវការនាពេលបច្ចុប្បន្ន ដោយមិនធ្វើឲ្យប៉ះពាល់ដល់លទ្ធភាពឆ្លើយតបនឹងសេចកី្តត្រូវការរបស់អ្នកជំនាន់ក្រោយៗ។
៥- ការបញ្រ្ជាបចំណេះដឹងនៃការប្រើប្រាស់បច្ចេកវិទ្យាទៅក្នុងការអប់រំ និងបណ្តុះបណ្តាលឆ្លៀតឱកាសស្នាក់នៅទីក្រុងកដ្ឋមន្ឌូ លោកនាយករដ្ឋមន្រ្តីបានអញ្ជើញទៅទស្សនាប្រាសាទបូរាណនៅវិសាលដ្ឋានប៉ាតាន់ ឌួបា និង ហ៊ីរ៉ាន់យ៉ា វ៉ារណា ម៉ាហាវិហារ ដែលជារមណីយដ្ឋានវប្បធម៌ចុះក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោករបស់អង្គការយូណេស្កូ និងការដ្ឋានអភិរក្ស និងជួសជុលវិសាលដ្ឋាននេះ៕

អត្ថបទទាក់ទង