ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ៖ សូមកុំយកកម្ពុជា ធ្វើជាទីលានសាកល្បងមនោគមន៍វិជ្ជាដូចអតីតកាលឱ្យសោះ!

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 73
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ៖ សូមកុំយកកម្ពុជា ធ្វើជាទីលានសាកល្បងមនោគមន៍វិជ្ជាដូចអតីតកាលឱ្យសោះ! លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ៖ សូមកុំយកកម្ពុជា ធ្វើជាទីលានសាកល្បងមនោគមន៍វិជ្ជាដូចអតីតកាលឱ្យសោះ!

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា កម្ពុជារីករាយស្វាគមន៍ចំពោះការវិនិយោគរបស់ប្រទេសនានាមកកាន់កម្ពុជា ប៉ុន្តែសូមបដិសេធជាដាច់ខាត ចំពោះការប្រកួតប្រជែងមនោគមន៍វិជ្ជា ដើម្បីបំបែកបំបាក់ខ្មែរ និងសម្លាប់ខ្មែរដូចកាលពីអតីតកាល ហើយកម្ពុជាសូមទាត់ចោលជាដាច់ខាត នូវការប្រកួតប្រជែងយកកម្ពុជាធ្វើជាទីលានសាកល្បងអាវុធរបស់ខ្លួន ឬលក់អាវុធរបស់ខ្លួនមកឱ្យកម្ពុជា។ លោកនាយករដ្ឋមន្ត្រីបានថ្លែងដូចនេះ នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីនៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាមិនមានភាពចាំបាច់ឱ្យប្រទេសណាមួយ មកធ្វើសង្រ្គាមនៅក្នុងប្រទេសរបស់ខ្លួននោះទេ ហើយកម្ពុជាមិនត្រូវការឱ្យបរទេសមកច្បាំងគ្នា នៅលើទឹកដីខ្មែរដូចកាលពីអតីតកាលនោះទេ។ លោកបានសង្កត់ធ្ងន់ថា «សូមកុំយកកម្ពុជា ធ្វើជាទីលានសាកល្បង មនោគមន៍វិជ្ជាដូចអតីតកាលឱ្យសោះ»។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងជាសំណួរថា «តើកម្ពុជាត្រូវការកងទ័ពបរទេសមកធ្វើអ្វី? តើកម្ពុជាត្រូវការច្បាំងជាមួយនរណា?»។ លោកបានបន្តថា កម្ពុជាមានកម្លាំងគ្រប់គ្រាន់ដើម្បីការពារឯករាជ្យ អធិបតេយ្យភាពរបស់ខ្លួនហើយ មិនមានភាពចាំបាច់ដើម្បីដាក់កងទ័ពបរទេស ឬត្រូវការអន្តរាគមន៍ពីកងទ័ពបរទេសនោះឡើយ៕

អត្ថបទទាក់ទង