ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ កម្ពុជាចាត់ទុកប្រទេសទាំងអស់នៅលើពិភពលោក គឺជាមិត្តភ័ក្រ្តដែលត្រូវរួមសហការ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 42
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ កម្ពុជាចាត់ទុកប្រទេសទាំងអស់នៅលើពិភពលោក គឺជាមិត្តភ័ក្រ្តដែលត្រូវរួមសហការ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ កម្ពុជាចាត់ទុកប្រទេសទាំងអស់នៅលើពិភពលោក គឺជាមិត្តភ័ក្រ្តដែលត្រូវរួមសហការ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា កម្ពុជាចាត់ទុកប្រទេសទាំងអស់នៅលើពិភពលោក គឺជាមិត្តភ័ក្រ្តដែលត្រូវការរួមសហការក្នុងការអភិវឌ្ឍ ហើយកម្ពុជាក៏ស្វាគមន៍ចំពោះមិត្តភ័ក្រ្តអន្តរជាតិ មកចូលរួមជាមួយកម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជាផងដែរ។

លោកនាយករដ្ឋមន្ត្រី បានថ្លែងដូចនេះនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីនៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្តថា លោកចង់ឱ្យមិត្តភ័ក្រ្តបរទេសទាំងអស់ មកប្រកួតប្រជែងគ្នាទៅលើការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ជួយកសាងហេដ្ឋារចនាសម្ព័ន្ធ មន្ទីរពេទ្យ ប្រឡាយទឹក សាលារៀន ផ្លូវថ្នល់ ។ល។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានថ្លែងទៅកាន់ប្រជាពលរដ្ឋ និងមិត្តភ័ក្រ្តបរទេសទាំងអស់ សូមជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារឯករាជ្យ និងអធិបតេយ្យភាពជាតិ ដោយលោកបានសង្កត់ធ្ងន់ថា កម្ពុជាមិនត្រូវការទាល់តែសោះនូវវត្តមានរបស់កងទ័ពបរទេសនៅលើទឹកដីរបស់យើង៕

អត្ថបទទាក់ទង