ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា ក្នុងអាណត្តិទី៦នេះ រាជរដ្ឋាភិបាលនឹងបន្តកិច្ចការសំខាន់ៗរបស់ខ្លួន ក្នុងការពង្រឹងវិស័យសុខាភិបាល

ដោយ៖ សន ប្រាថ្នា
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃចន្ទ ទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 180
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា ក្នុងអាណត្តិទី៦នេះ រាជរដ្ឋាភិបាលនឹងបន្តកិច្ចការសំខាន់ៗរបស់ខ្លួន ក្នុងការពង្រឹងវិស័យសុខាភិបាល លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា ក្នុងអាណត្តិទី៦នេះ រាជរដ្ឋាភិបាលនឹងបន្តកិច្ចការសំខាន់ៗរបស់ខ្លួន ក្នុងការពង្រឹងវិស័យសុខាភិបាល

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា នៅអាណត្តិទី៦នេះ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងធ្វើកិច្ចការសំខាន់ៗជាច្រើនបន្ថែមទៀត ដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាពរបស់វិស័យសុខាភិបាល។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសន្និសីទអន្តរជាតិថ្នាក់តំបន់ស្តីពី «ការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព» ដែលធ្វើឡើងនៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ដែលសន្និសីទនេះគឺធ្វើឡើងរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី០៥-០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយមានការអញ្ជើញចូលរួមពីមន្ត្រីពាក់ព័ន្ធនៃប្រទេសបារាំង ប្រទេសតំបន់ទន្លេមេគង្គរួមមាន ៖ កម្ពុជា, ឡាវ, មីយ៉ាន់ម៉ា, ថៃ និងវៀតណាម រួមទាំងប្រទេសចិន និងអង្គការអន្តរជាតិចំនួន២០ផ្សេងទៀត។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា កិច្ចការសំខាន់ៗដើម្បីបន្តពង្រឹងវិស័យសុខាភិបាលនោះរួមមាន៖
ទី១- ជំរុញការអនុវត្ត និងធ្វើបច្ចុប្បន្នកម្ម ផែនការយុទ្ធសាស្រ្តសុខាភិបាល ២០១៦-២០២០ ដើម្បីលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងសមធម៌នៃសេវាសុខភាព
ទី២- ជំរុញវិសាលភាពគ្របដណ្តប់សុខភាពសកលនៅកម្ពុជា
ទី៣- លើកកម្ពស់គុណភាព សុវត្ថិភាព និងប្រសិទ្ធភាពសេវាសុខភាព ពិសេសសេវាសង្រ្គោះបន្ទាន់ ដោយបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល និងបច្ចេកវិទ្យា វេជ្ជសាស្រ្ត
ទី៤- ពង្រឹងការអនុវត្តច្បាប់ និងបទប្បញ្ញតិពាក់ព័ន្ធនឹងការគ្រប់គ្រងត្រួតពិនិត្យគុណភាពផលិតផលឱសថ ការប្រើប្រាស់ឱសថដោយគ្មានវេជ្ជបញ្ជា ការប្រើសារធាតុគីមីក្នុងចំណីអាហារ គ្រឿងស្រវឹងនិងថ្នាំជក់ជាដើម៕

អត្ថបទទាក់ទង