ខ្មែរប៉ុស្ដិ៍ Close

ពិធី​បើក​ការ​បោះ​ជំរុំ​យុវជន​​ជា​សាកល​លើក​ទី​៥ ក្រោម​ប្រធាន​បទ ​”សុបិន្ត​ខ្ញុំ”

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២៤ ខែតុលា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 36
ពិធី​បើក​ការ​បោះ​ជំរុំ​យុវជន​​ជា​សាកល​លើក​ទី​៥ ក្រោម​ប្រធាន​បទ ​”សុបិន្ត​ខ្ញុំ” ពិធី​បើក​ការ​បោះ​ជំរុំ​យុវជន​​ជា​សាកល​លើក​ទី​៥ ក្រោម​ប្រធាន​បទ ​”សុបិន្ត​ខ្ញុំ”

ការ​​បោះ​ជំរុំ​យុវជន​សាកល​លើក​ទី​៥ ក្រោម​ប្រធាន​បទ “សុបិន្ត​ខ្ញុំ” ត្រូវ​បាន​រៀប​ចំ​ឡើង​ក្នុង​គោលដៅ​ផ្ដល់​ឱកាស​ដល់​យុវជន​ទទួល​បាន​បទ​ពិសោធន៍​បន្ថែម​តាម​រយៈ​ការ​អនុវត្ត​ជាក់​ស្តែង​នៅ​ក្នុង​សហគមន៍ និង​សង្គម ការ​ស្តាប់​​បឋកថា​ដោយ​វាគ្មិន​ដែល​ជា​អ្នក​ជំនាញ និង​អ្នក​ដឹកនាំ​ធុរកិច្ច ព្រមទាំង​មាន​ឱកាស​ជួប​​ជាមួយ​ថ្នាក់​ដឹកនាំ​ក្នុង​ជួរ​រាជរដ្ឋាភិបាល ដើម្បី​ឱ្យ​យុវជន​អាច​ផ្លាស់​ប្តូរ​​ពីយុវជន​ធម្មតា​ទៅ​ជា​យុវជន​ប្រកប​ដោយ​សមត្ថភាព​។

ពិធី​បើក​ការ​បោះ​ជំរុំ​យុវជន ត្រូវ​បាន​​រៀប​ចំ​ឡើង​ក្រោម​​អធីបតីភាព​លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​​ក្រសួង​អប់រំ យុវជន និង​កីឡា និង​លោក ពុង ឃាវសែ ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​ធនាគារ​កាណាឌីយ៉ា នា​ព្រឹក​ថ្ងៃ​ទី២៤ ខែតុលា ឆ្នាំ២០១៨ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា។ ការ​បោះ​ជំរុំ​នេះ ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី​២៩ ខែ​តុលា ឆ្នាំ​២០១៨ នៅ​រាជធានី​ភ្នំពេញ ខេត្ត​កំពង់​ធំ និងខេត្ត​សៀមរាប៕

អត្ថបទទាក់ទង