គ.ជ.ប ចេញសេចក្ដីប្រកាសព័ត៌មានស្ដីអំពីលទ្ធផលនៃការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតរយៈពេល ១២ថ្ងៃកន្លងទៅ
នៅព្រឹកថ្ងៃសៅរ៍ ទី ១២ ខែតុលា ឆ្នាំ២០១៨ នេះ គណៈកម្មកាធិការជាតិ រៀបចំការបោះឆ្នោត បានចេញនូវសេចក្ដីប្រកាសព័ត៌មានមួយស្ដីអំពី «លទ្ធផលនៃការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតរយៈពេល ១២ថ្ងៃកន្លងទៅ»។ ជាមួយនឹងសេចក្ដីប្រកាសព័ត៌មាននេះ ដែរ គ.ជ.ប ក៏បានអំពាវនាវអោយបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោត ដើម្បីសុំកែទិន្នន័យប្រសិនបើមានកំហុសឆ្គង និងទៅចុះឈ្មោះបោះឆ្នោតអោយបានគ្រប់ៗគ្នា ព្រោះនៅសល់រយៈពេលតែ ៦ ថ្ងៃទៀតតែប៉ុណ្ណោះ។
សូមមើលនូវសេចក្ដីប្រកាសព័ត៌មានលម្អិតរបស់ គ.ជ.ប ដូចខាងក្រោម៖
រូបភាព៖ សកម្មភាពចល័តការិយាល័យចុះឈ្មោះ តាមឃុំនៅខេត្តព្រះវិហារ