ខ្មែរប៉ុស្ដិ៍ Close

មិនធម្មតា! សញ្ញាបត្រមេធាវីប្រចាំរដ្ឋ ខូឡូរ៉ាដូ ទីមួយទទួលបានដោយកូនខ្មែរ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២៥ ខែកញ្ញា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 38
មិនធម្មតា! សញ្ញាបត្រមេធាវីប្រចាំរដ្ឋ ខូឡូរ៉ាដូ ទីមួយទទួលបានដោយកូនខ្មែរ មិនធម្មតា! សញ្ញាបត្រមេធាវីប្រចាំរដ្ឋ ខូឡូរ៉ាដូ ទីមួយទទួលបានដោយកូនខ្មែរ

ពិតជារឿងមិនធម្មតាមួយដែលកូនខ្មែរដំបូងគេបានទទួលសញ្ញាបត្រមេធាវីប្រចាំរដ្ឋដ៏ធំរបស់សហរដ្ឋអាមេរិកមួយនេះ ដែលបានមកពីការតស៊ូខិតខំប្រឹងប្រែងរៀនសូត្រ និងប្រលងប្រជែងយ៉ាងស្វិតស្វាញបំផុត។

បើតាមរយៈអាខោនហ្វេសប៊ុកផ្លូវការរបស់លោក កែវ រេមី ដែលជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីដែលទើបចូលកាន់តំណែងថ្មីៗ បានបង្ហោះពីសញ្ញាប័ត្រមួយសន្លឹកដែលទទួលបានដោយកូនប្រុសតែមួយគត់របស់លោក គឺលោក កែវ សុទ្ធិ

ពាក្យពេជន៍នៅក្នុងសញ្ញាប័ត្រនោះ មានខ្លឹមសារប្រែសម្រួលដូចខាងក្រោម៖

រដ្ឋ Colorado, ចៅក្រមនៃតុលាការកំពូលនៃរដ្ឋ Colorado បានយល់ស្របលើពាក្យសុំអាជ្ញាប័ណ្ណអនុវត្តច្បាប់ និងវិញ្ញាបនប័ត្រដែលអមជាមួយការបញ្ជាក់ពីគុណវុឌ្ឍិរបស់លោក កែវ សុធី ដែលបានបំពេញនូវរាល់សេចក្ដីសម្រេចដែលតម្រូវដោយច្បាប់ និងវិន័យនៃតុលាការដើម្បីផ្តល់សិទ្ធិឱ្យគាត់ចូលទៅក្នុងគណៈមេធាវីនៃរដ្ឋនេះ។
ដូច្នេះគាត់ត្រូវបានអនុញ្ញាត និងមានឆន្ទានុសិទ្ធិក្នុងការបង្ហាញខ្លួននៅក្នុងតុលាការទាំងអស់នៃរដ្ឋនេះ ក្នុងឋានៈជាមេធាវី និងទីប្រឹក្សាផ្នែកច្បាប់៕

អត្ថបទទាក់ទង