ខ្មែរប៉ុស្ដិ៍ Close

វេទិកាសម្ព័ន្ធសង្គមស៊ីវិល សហការជាមួយមន្ទីរពេទ្យបេះដូងខេត្តយូណាននៃសាធារណរដ្ឋប្រជាមានិតចិន ចុះពិនិត្យសុខភាពបេះដូងជូនកុមារ៤៥២នាក់នៅឃុំដូង​ ស្រុកបាទី​ ខេត្តតាកែវ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២០ ខែកញ្ញា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 31
វេទិកាសម្ព័ន្ធសង្គមស៊ីវិល សហការជាមួយមន្ទីរពេទ្យបេះដូងខេត្តយូណាននៃសាធារណរដ្ឋប្រជាមានិតចិន ចុះពិនិត្យសុខភាពបេះដូងជូនកុមារ៤៥២នាក់នៅឃុំដូង​ ស្រុកបាទី​ ខេត្តតាកែវ វេទិកាសម្ព័ន្ធសង្គមស៊ីវិល សហការជាមួយមន្ទីរពេទ្យបេះដូងខេត្តយូណាននៃសាធារណរដ្ឋប្រជាមានិតចិន ចុះពិនិត្យសុខភាពបេះដូងជូនកុមារ៤៥២នាក់នៅឃុំដូង​ ស្រុកបាទី​ ខេត្តតាកែវ

តាកែវ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ លោក កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាភិបាលនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) បានដឹកនាំក្រុមការងារ និងក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបេះដូងខេត្តយូណាននៃសាធារណរដ្ឋប្រជាមានិតចិន ដែលដឹកនាំដោយលោកវេជ្ជបណ្ឌិត​ ទ័រ​ លីន ប្រធាន​នាយកដ្ឋានទំនាក់ទំនងអន្តរជាតិរបស់មន្ទីរ​ពេទ្យបេះដូងខេត្តយូណាន ដើម្បី​ចុះពិនិត្យសុខភាពបេះដូងជូនកុមារអាយុក្រោម១៤ឆ្នាំចំនួន៤៥២នាក់ដោយឥតគិតថ្លៃ នៅឃុំដូង ស្រុកបាទី ខេត្តតាកែវ។

កម្មវិធីពិនិត្យសុខភាពបេះដូងនេះ គឺជាការអនុវត្តនូវគម្រោងរវាង វ.ស.ស. និងមន្ទីរពេទ្យបេះដូងខេត្តយូណានរបស់ប្រទេសចិន ដោយយោងតាមស្មារតីនៃអនុស្សរណៈនៃការយោគយល់ដែលភាគីទាំងពីរបានចុះហត្ថលេខាជាមួយគ្នា កាលពីថ្ងៃី២៥​ ខែឧសភា ឆ្នាំ២០១៨។

ឆ្លៀតក្នុងឱកាសនោះ លោក កឹមរ័ត្ន វិសិដ្ឋ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ​លោកវេជ្ជបណ្ឌិត​ ទ័រ​ លីន​ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃមន្ទីរពេទ្យបេះដូងខេត្តយូណាន ដែលបានអញ្ជើញមកពិនិត្យសុខភាពបេះដូងជូនកុមារកម្ពុជា​ជាពិសេសកុមារគ្រួសារក្រីក្រដែលមិនមានលទ្ធភាពពិនិត្យព្យាបាលជំងឺ។

ចំពោះកុមារមួយរូបដែលមានជំងឺបេះដូងធ្ងន់ធ្ងរ នឹងត្រូវបញ្ជូនទៅព្យាបាលជំងឺបេះដូងនៅមន្ទីរពេទ្យបេះដូងខេត្តយូណាននៅប្រទេសចិន ដោយមន្ទីរពេទ្យនេះ នឹងរ៉ាប់រងលើថ្លៃព្យាបាល ស្នាក់នៅ ហូបចុក និងថ្លៃធ្វើដំណើរសម្រាប់អ្នកជំងឺ និងឪពុកម្តាយរបស់អ្នកជំងឺផងដែរ។

វ.ស.ស. បាននិងកំពុងពង្រឹងនិងពង្រីកទំនាក់ទំនងភាពជាដៃគូជាមួយស្ថាប័ន និងអង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងការបំពេញការងារសង្គមកិច្ច ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាជននៅមូលដ្ឋាននៅកម្ពុជា ដែលជាការចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការជួយរំលែកទុក្ខលំបាករបស់ប្រជាជន៕

អត្ថបទទាក់ទង