ខ្មែរប៉ុស្ដិ៍ Close

ក្រសួងទេសចរណ៍ ចេញសេចក្តីណែនាំ៩ចំណុច ស្តីពីការការពារសន្តិសុខ និងសុវត្ថិភាពជូនភ្ញៀវទេសចរ ដែលមកទស្សនាកម្សាន្តក្នុងប្រទេសកម្ពុជា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី១៨ ខែកញ្ញា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 44
ក្រសួងទេសចរណ៍ ចេញសេចក្តីណែនាំ៩ចំណុច ស្តីពីការការពារសន្តិសុខ និងសុវត្ថិភាពជូនភ្ញៀវទេសចរ ដែលមកទស្សនាកម្សាន្តក្នុងប្រទេសកម្ពុជា ក្រសួងទេសចរណ៍ ចេញសេចក្តីណែនាំ៩ចំណុច ស្តីពីការការពារសន្តិសុខ និងសុវត្ថិភាពជូនភ្ញៀវទេសចរ ដែលមកទស្សនាកម្សាន្តក្នុងប្រទេសកម្ពុជា

ក្រសួងទេសចរណ៍បានចេញសេចក្តីណែនាំដល់គ្រប់មន្ទីរទេសចរណ៍ រាជធានី-ខេត្ត ឱ្យខិតខំយកចិត្តទុកដាក់ខ្ពស់លើបញ្ហាសន្តិសុខ និងសុវត្ថិភាព ភ្ញៀវទេសចរ ដែលមកកម្សាន្តនៅកម្ពុជា។ មូលហេតុនៃការចេញសេចក្តី ណែនាំនេះ គឺដោយសារតែនៅក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០១៨នេះ ភ្ញៀវទេសចរអន្តរជាតិ ដែលមកទស្សនាក្នុងប្រទេសកម្ពុជា មានប្រមាណ ជាង៣លាននាក់ ដែលមានការកើនឡើង១៣% ប្រៀបធៀបនឹងរយៈពេល ដូចគ្នា កាលពីឆ្នាំ២០១៧។ ក្នុងនោះ មានភ្ញៀវទេសចរចិនច្រើនជាងគេ ក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិ ដែលឈរនៅលំដាប់ខ្ពស់ទាំង១០ ប្រទេស។

ក្រសួងបានចាត់ទុកវិស័យទេសចរណ៍ជាវិស័យមួយដ៏សំខាន់ក្នុងការជំរុញសេដ្ឋកិច្ចសង្គម ដោយបាននាំមកនូវចំណូលជាតិ ផ្តល់ឱកាសការងារ និងរួមចំណែកកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋប្រកបដោយ ប្រសិទ្ធភាព។ ជាក់ស្តែង កាលពីឆ្នាំ២០១៧ កម្ពុជាទទួលបានទេសចរ អន្តរជាតិចំនួន ៥,៦លាននាក់ កើនឡើង១១,៨ % និងទទួលបានចំណូល ជូនជាតិ ៦០០លានដុល្លារអារមិក រួមចំណែកប្រមាណ១២ភាគរយ នៃផលិតផលក្នុងស្រុកសរុប និងបង្កើតឱកាសការងារជូនប្រជាពលរដ្ឋ ដោយផ្ទាល់ជាង ៦៥ម៉ឺននាក់។

ដើម្បីបង្ការ និងធានាសន្តិសុខ និងសុវត្ថិភាពភ្ញៀវទេសចរ ជាពិសេសជន ជាតិចិន ក្រសួងទេសចរណ៍ធ្វើការណែនាំដល់គ្រប់មន្ទីរទេសចរណ៍ រាជធានី-ខេត្ត ឱ្យខិតខំយកចិត្តទុកដាក់ខ្ពស់ លើបញ្ហាសន្តិសុខ និង សុវត្ថិភាពភ្ញៀវទេសចរ ដែលមកកម្សាន្តនៅកម្ពុជាចំនួន៩ចំណុចធំៗ។

ចំពោះព័ត៌មានលម្អិត សូមអានសេចក្តីណែនាំខាងក្រោមនេះ ៖

អត្ថបទទាក់ទង