ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារ ជាមួយនាយករដ្ឋមន្រ្តីស្រ៊ីលង្កា ស្តីពីការបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ

ដោយ៖ លី វិទ្យា
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃព្រហស្បតិ៍ ទី១៣ ខែកញ្ញា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 181
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារ ជាមួយនាយករដ្ឋមន្រ្តីស្រ៊ីលង្កា ស្តីពីការបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារ ជាមួយនាយករដ្ឋមន្រ្តីស្រ៊ីលង្កា ស្តីពីការបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ

នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក រ៉ានីល វីក្រេម៉េស៊ីង្ហ (Ranil Wickremesighe) នាយករដ្ឋមន្រ្តីស្រ៊ីលង្កា ដែលធ្វើឡើងនៅទីក្រុងហាណូយ ប្រទេសវៀតណាម។

ក្នុងជំនួបពិភាក្សាគ្នានោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រសាសន៍ថា លោកធ្លាប់អញ្ជើញទៅប្រទេសស្រ៊ីលង្កា កាលពីឆ្នាំ១៩៧៩ ក្នុងឋានៈជារដ្ឋមន្រ្តីការបរទេស ហើយពេលនោះ ស្ថានភាពនៃប្រទេសទាំងពីរ មានស្ថានភាពដូចគ្នាពោល គឺយើងមិនទាន់អាចធ្វើកិច្ចសហការគ្នាបាន។

តាមរយៈជំនួបនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើឲ្យភាគីស្រ៊ីលង្កា តាមរយៈក្រសួងការបរទេសនៃប្រទេសទាំងពីរ ធ្វើការសហការគ្នា ក្នុងការជំរុញទំនាក់ទំនង លើវិស័យទេសចរណ៍ និងវិស័យផ្សេងៗទៀត ដែលមានសក្តានុពលដូចគ្នា។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានឆ្លើយតបតាមការអញ្ជើញរបស់លោក រ៉ានីល វីក្រេម៉េស៊ីង្ហ ក្នុងការអញ្ជើញទៅបំពេញទស្សនកិច្ច នៅប្រទេសស្រ៊ីលង្កា ក្នុងពេលដ៏ខ្លីខាងមុខ។

ក្នុងជំនួបពិភាក្សាគ្នានោះដែរ មេដឹកនាំទាំងពីរក៏បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ ទៅលើកការជំរុញទំនាក់ទំនងទ្វេភាគី ពហុភាគី តំបន់ និង អន្តរជាតិអោយកាន់តែល្អប្រសើរឡើបន្ថែមទៀត៕

អត្ថបទទាក់ទង