ខ្មែរប៉ុស្ដិ៍ Close

ឪពុកម្តាយក្មេងស្រីម្នាក់​ ដែលធ្លាប់បានមន្ទីរពេទ្យគន្ធបុប្ផាជួយសង្គ្រោះជីវិតកូនស្រីរបស់ខ្លួនបានបង្ហោះសារថា………..

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃអង្គារ ទី១១ ខែកញ្ញា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 23
ឪពុកម្តាយក្មេងស្រីម្នាក់​ ដែលធ្លាប់បានមន្ទីរពេទ្យគន្ធបុប្ផាជួយសង្គ្រោះជីវិតកូនស្រីរបស់ខ្លួនបានបង្ហោះសារថា……….. ឪពុកម្តាយក្មេងស្រីម្នាក់​ ដែលធ្លាប់បានមន្ទីរពេទ្យគន្ធបុប្ផាជួយសង្គ្រោះជីវិតកូនស្រីរបស់ខ្លួនបានបង្ហោះសារថា………..

ដំណឹងមរណភាពរបស់ ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា ឯកឧត្តមសាស្ត្រាចារ្យវេជ្ជបណ្ឌិត បេអាត រិចឈ្នឺរ ( Dr. Beat Richner) ធ្វើឲ្យប្រជាជនខ្មែរទូទាំងប្រទេសសម្តែងការរន្ធត់ចិត្ត និងសោកស្តាយជាខ្លាំង។ ជាមួយគ្នានេះ ក៏មានការចែករំលែកនូវរូបថតចាស់ៗ របស់លោក ជាមួយនឹងកុមារកម្ពុជាដែលធ្លាប់ត្រូវបានលោកដុកទ័រជួយសង្រ្គោះជាច្រើនរូបផងដែរ។ ក្នុងនោះមានក្មេងស្រីមួយរូបដែលត្រូវលោកដុកទ័របានជួយជីវិតពីជម្ងឺគ្រុនឈាម ខណៈពេលនេះបានធំធាត់យ៉ាងស្រស់ស្អាត ហើយក្រុមគ្រួសាររបស់ក្មេងស្រីរូបនេះ ក៏បានចូលរួមរំលែកទុក្ខ និងដឹងគុណលោកដុកទ័រទៀតផង។

ជាក់ស្ដែង បើយោងតាមគណនីហ្វេសប៊ុករបស់ក្មេងស្រី ដែលមានឈ្មោះថា Heng Sam Oeurn បានរៀបរាប់ទាំងសោកសៅថា៖ «កូនស្រីខ្ញុំ បានរួចផុតគ្រោះថ្នាក់ដល់ជីវិតដោយសារជំងឺគ្រុនឈាម ដ៏ធ្ងន់ធ្ងរបំផុត បានរស់ដល់សព្វថ្ងៃដោយសារ លោកវេជ្ជបណ្ឌិត Beat Richner ! គ្រួសារខ្ញុំបាទសូមចូលរួមកាន់ទុក្ខ គោរពវិញាណក្ខន្ធ និងសូមឱ្យលោកវេជ្ជបណ្ឌិត បានទៅកាន់សុខគតិភព» ៕

អត្ថបទទាក់ទង