ខ្មែរប៉ុស្ដិ៍ Close

រដ្ឋបាលខេត្តសៀមរាប ផ្ញើសារលិខិតរំលែកមរណទុក្ខចំពោះក្រុមគ្រួសារសពលោកវេជ្ជបណ្ឌិត BEAT RICHNER ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី១០ ខែកញ្ញា ឆ្នាំ២០១៨ ឯកសារ 53

សៀមរាប៖ ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលខេត្ត កង កម្លាំង​ប្រដាប់​អាវុធ​ មន្រ្តីរាជការ ព្រមទាំង​ប្រជាពលរដ្ឋទូទាំង​ខេត្ត​សៀមរាប មាន​សេចក្តី​រន្ធត់តក់ស្លុត​ឥត ឧបមា ក្រោយពី​បាន​ទទួល​ដំណឹង​យ៉ាង​​​​​​ក្រៀម​ក្រំ​​ថាលោកវេជ្ជបណ្ឌិត BEAT RICHNER បានទទួល​​មរណ​ភាពនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ​២០​១​៨ វេលាម៉ោង ០២ : ៤៥ នាទីព្រឹក ក្នុងជន្មាយុ ៧១ ឆ្នាំ ដោយ​ជរាពាធ។ ក្នុងបរិយាកាស​ដ៏សែន​ក្តុកក្តួលនេះ ថ្នាក់ដឹកនាំខេត្ត​សៀម​រាប បានផ្ញើសាររំលែកទុក្ខសម្តែង​នូវ​ការ​​សោកស្តាយ​អាឡោះ​​​អាល័យ​​ជា​អនេក និងសូម​ចូលរួម​រំលែក​ទុក្ខ​ដ៏​សែន​​​ក្រៀម​ក្រំ​នេះ ជាមួ​យ​​ក្រុម​គ្រួសារសព។

មរណភាពរបស់លោកវេជ្ជបណ្ឌិត BEAT RICHNER គឺ​ជា​ការ​បាត់បង់ដ៏​ធំ​ធេង មិនត្រឹមតែ​ចំពោះ​​ក្រុមគ្រួសារ​ប៉ុណ្ណោះ​ទេ តែក៏ជាការបាត់បង់​នូវ​ធនធានមនុ​ស្ស​ដ៏សំខាន់​មួយរូប ដែលបានលះបង់កម្លាំងកាយចិត្ត ស្ទើរពេញមួយជីវិតលើការងារមនុស្សធម៌សម្រាប់ប្រជាជ​នកម្ពុជា តាមរយៈការបង្កើតមន្ទីរពេទ្យ​គន្ធបុប្ផា និងផ្តល់សេវាព្យាបា​ល​ដោយពុំគិតថ្លៃសម្រាប់កុមារ ដែល​បា​នរួមចំ ណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័​យសុខាភិបាលក្នុងព្រះរាជាណាចក្រកម្ពុជា។

សូមគុណបុណ្យព្រះរតនត្រៃ វត្ថុសក្តិសិទ្ធិក្នុងលោក ទេវតាថែរក្សា​ព្រះរាជាណា​ចក្រ​កម្ពុជា បារមីថែរក្សាទឹកដីអង្គរ សូមតាមប្រោសប្រទាន សព្វសាធុការពរ​ ជូន​ដួង​វិញ្ញាណក្ខន្ធរបស់​លោក បានទៅ​សោ​យ​សុខក្នុងសុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ។

អត្ថបទទាក់ទង