ខ្មែរប៉ុស្ដិ៍ Close

មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង!!! បុរសធាត់ម្នាក់ប្រែក្លាយខ្លួនជាបុរសសាច់ដុំ៦កង់ដោយប្រើ…..

ដោយ៖ ស៊ីវេត មធុរ៉ា ​​ | ថ្ងៃអង្គារ ទី៤ ខែកញ្ញា ឆ្នាំ២០១៨ កីឡា - សុខភាព 88

បុរសម្នាក់ធ្វើការសម្រកទម្ងន់ពីធាត់មកក្លាយជាបុរសដែលមានសាច់ដុំ៦កង់ធ្វើមនុស្សជាច្រើនមានការភ្ញាក់ផ្អើលនឹងមានការងឿងឆ្ងល់ហើយមានការសរសើរបុរសនោះ។

ភាពស្រស់ស្អាតសង្ហារដោយធម្មជាតិកើតចេញពីការខិតខំព្យាយាម។ការព្យាយាមយ៉ាងអត់ធ្មត់អស់រយៈពេលយ៉ាងយូរធ្វើឱ្យលទ្ធផលចុងក្រោយមានភាពអស្ចារ្យជាទីបំផុត។ រឿងរ៉ាវរបស់បុរសជនជាតិកូរ៉េខាងក្រោមគឺជាសញ្ញាបញ្ជាក់ថាការខិតខំប្រឹងប្រែងពិតជាមិនអត់ប្រយោជន៍ទេ។

ការប្រែប្រួលរូបរាង, ជាបទពិសោធន៍ផ្ទាល់ខ្លួនរបស់គាត់ដែលគាត់បានសម្រេចគោលដៅរបស់គាត់បានយ៉ាងល្អបំផុត គាត់ក៏បានលើកទឹកចិត្តឱ្យអ្នកផ្សេងឯទៀតៗ កុំអស់សង្ឃឹមនឹងរូបរាងរបស់ខ្លួនឯងអី ធ្វើដូចរូបគាត់ ដែលគាត់កាលដំបូងឡើយគាត់គឺជាបុរសម្នាក់ដែលមានរូបរាងធាត់ម្នាក់ដែរ តែគាត់បានតាំងចិត្ត និងព្យាយាមធ្វើលំហាត់បា្រណពីមួយថ្ងៃទៅមួយរហូតដល់សព្វថ្ងៃនេះ ដែលគាត់បានទទួលលទ្ធផលដែលមិនគួរឱ្យនឹងជឿសម្រាប់ខ្លួនរបស់គាត់។ យ៉ាងណាមិញអ្នកទាំងអស់គ្នាប្រាកដជាចង់មានភាពស្រស់ស្អាត សង្ហារហើយស្អាតលើសពីរូបសម្រស់សព្វថ្ងៃទៅទៀត។ ដូចនេះហើយអ្នកទាំងអស់គ្នាត្រូវតែព្យាយាមរកវិធីសាស្ត្រផ្សេងៗដើម្បីកែប្រែវាឱ្យបានល្អ ខ្ញុំដឹងថាអ្នកគ្រប់គ្នារាល់ថ្ងៃ មានអ្នកខ្លះក៏ពេញចិត្តនឹងរូបរាងរបស់ខ្លួនសព្វថ្ងៃ អ្នកខ្លះទៀតក៏មិនមានការពេញចិត្តនៅឡើយទេ អ្នកទាំងអ្នកគ្នាតែងតែមានបំណងប្រាថ្នាចង់បានរូបរាងស្តង់ដាមួយដែលជាទូទៅគេចង់បាន។

នាពេលថ្មីៗនេះអ្នកដែលនិយមលេងអ៊ីនធឺណែតនៅក្នុងប្រទេសកូរ៉េ, ថៃ, វៀតណាម បានមានការភ្ញាក់ផ្អើល ហើយក៏បានធ្វើការចែករំលែកលើបណ្តាញសង្គមផ្សេង អំពីរូបភាពដែលពីកាលដែលគាត់នៅមានរូបរាងធាត់។ កាលពេលដែលគាត់រស់នៅជាមួយរូបរាងពោរពេញទៅដោយខ្លាញ់គ្រប់ទីកន្លែងនៅដងខ្លួនរបស់គាត់ មើលទៅហាក់ដូចជាចាស់ជាងអាយុ១០ឆ្នាំឯណោះ។ បើសិនជាអ្នកឃើញគាត់ពីពេលដែលគាត់មានរូបរាងនៅធាត់វិញអ្នកទាំងអស់គ្នាប្រហែលជាហៅគាត់ថាពូហើយមើលទៅ។

មានបុរសម្នាក់មានការស៊ូទ្រាំ និងមានការលើកទឹកចិត្តខ្លួនឯងខ្ពស់ណាស់ក្នុងការសម្រកទង្ងន់ គាត់ឈ្មោះ Nam Woohyun ជាជនជាតិកូរ៉េ។ គាត់បានបង្ហោះរូបគាត់នៅក្នុង កម្មវិធី Instagram ផ្ទាល់ខ្លួនគាត់ កាលពីពេលដែលគាត់នៅធាត់ រហូតដល់ពេលដែលគាត់សម្រកទង្ងន់បានសម្រេច ជាបុរសសាច់ដុំ៦កង់។

អ្នកលេងអ៊ីនធឺណែតជាច្រើនបានកោតសរសើរអំពីការអត់ធ្មត់របស់គាត់ដែលបានសម្រកគីឡូបានសម្រេច ក្លាយជាបុរសដែលមានរូបរាងសង្ហារដែលមិនគួរជឿទៅវិញ មានស្រីៗច្រើនណាស់ដែលធ្លាក់ក្នុងអន្លង់ស្នេហ៍ Woohyun គាត់បានក្លាយជា Idol របស់ស្រីៗជាច្រើន។ គាត់តែងតែចែករំលែកអំពីលំហាត់ប្រាណដើម្បីអោយមានសាច់ដុំ ស្មា សាច់ដុំដៃ សាច់ដុំពោះ និងជើង។