ខ្មែរប៉ុស្ដិ៍ Close

ការដោះលែង មាជ សុវណ្ណារ៉ា និងអតីតសមាជិកបក្សប្រឆាំង១៣នាក់ទៀត នឹងត្រូវធ្វើឡើងនៅថ្ងៃស្អែក

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២៧ ខែសីហា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 33
ការដោះលែង មាជ សុវណ្ណារ៉ា និងអតីតសមាជិកបក្សប្រឆាំង១៣នាក់ទៀត នឹងត្រូវធ្វើឡើងនៅថ្ងៃស្អែក ការដោះលែង មាជ សុវណ្ណារ៉ា និងអតីតសមាជិកបក្សប្រឆាំង១៣នាក់ទៀត នឹងត្រូវធ្វើឡើងនៅថ្ងៃស្អែក

មន្រ្តីជាន់ខ្ពស់សាលាដំបូងរាជធានីភ្នំពេញបានថ្លែងប្រាប់អង្គភាពព័ត៌មាននៅមុននេះបន្តិចបានឲ្យដឹងថា ការដោះលែងលោក មាជ សុវណ្ណារ៉ា និងអតីតសមាជិកបក្សប្រឆាំង១៣នាក់ទៀត (ទាំងអស់១៤នាក់) នឹងត្រូវធ្វើឡើងនៅថ្ងៃស្អែក ទី២៨ ខែសីហា​ ឆ្នាំ២០១៨។

ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨នេះ បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ឱ្យ លើកលែងទោសដល់លោក មាជ សុវណ្ណារ៉ា និងសមាជិកអតីតគណបក្សប្រឆាំងចំនួន១៣នាក់ផ្សេងទៀត ឱ្យមានសេរីភាពឡើងវិញហើយ ក្រោយពីមានសំណើពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ នេះបើយោងតាមព្រះរាជក្រឹត្យដែលអង្គភាពព័ត៌មាន ទើបទទួលបានមុននេះបន្តិចនាយប់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨នេះ។

អត្ថបទទាក់ទង