ខ្មែរប៉ុស្ដិ៍ Close

ថ្មីបំផុត! តុលាការសម្រេចចេញដីកាអោយដោះលែងអតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីទាំង២នាក់ ឲ្យនៅក្រៅឃុំជាបណ្ដោះអាសន្ននៅថ្ងៃនេះ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២១ ខែសីហា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 33
ថ្មីបំផុត! តុលាការសម្រេចចេញដីកាអោយដោះលែងអតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីទាំង២នាក់ ឲ្យនៅក្រៅឃុំជាបណ្ដោះអាសន្ននៅថ្ងៃនេះ ថ្មីបំផុត! តុលាការសម្រេចចេញដីកាអោយដោះលែងអតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីទាំង២នាក់ ឲ្យនៅក្រៅឃុំជាបណ្ដោះអាសន្ននៅថ្ងៃនេះ

ភ្នំពេញ៖ អតីតអ្នកយកព័ត៌មានរបស់វិទ្យុអាស៊ីសេរីទាំង២រូប លោក អ៊ួន ឈិន ​និងលោក​ ​យាង សុធារិន​ ​ហៅ ​យាង​ សុជាមេត្តា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាដោះលែងចេញពីពន្ធនាគារជាបណ្ដោះអាសន្ន នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨នេះ។ នេះបើយោងតាមមន្រ្តីជាន់ខ្ពស់សាលាដំបូងរាជធានីភ្នំពេញ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ទទួលបាននៅមុននេះបន្ដិច។

សូមបញ្ជាក់ថា ​លោក អ៊ួន ឈិន និងលោក​ ​យាង សុធារិន​ ​ហៅ​យាង ​សុជាមេត្តា ត្រូវបានតុលាការបង្គាប់ឲ្យឃុំខ្លួនដាក់ពន្ធនាគារ ដែលរហូតមកដល់ពេលនេះ មានរយៈពេលជាង៨ខែមកហើយ ក្រោមបទចោទប្រកាន់ «ប្រគល់ឲ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ ដែលនាំឲ្យអន្ដរាយដល់ការការពារជាតិ ប្រព្រឹត្តនៅប្រទេសកម្ពុជា កាលពីអំឡុង ឆ្នាំ២០១៧ តាមបញ្ញត្តិមាត្រា៤៤៥ នៃក្រមព្រហ្មទណ្ឌ»

នៅល្ងាចថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨នេះ អតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីទាំង២នាក់ នឹងត្រូវដោះលែងឲ្យចេញពីមន្ទីរឃុំឃាំង ក្រោយទទួលបានដីកាបញ្ជាឲ្យដោះលែងពីតុលាការរួចមក។

គួរបញ្ជាក់ផងដែរថា អ្នកយកព័ត៌មានទាំង២រូបនេះ ក្រៅពីបទចោទប្រកាន់រឿងចារកម្មនោះ ពួកគេក៏ត្រូវបានតុលាការចោទប្រកាន់នូវសំណុំរឿងមួយទៀត គឺ «ការផលិតវីដេអូអាសអាភាស» ផងដែរ៕

អត្ថបទទាក់ទង