ខ្មែរប៉ុស្ដិ៍ Close

តស៊ូឡើង ១២ឆ្នាំសម្រេចជោគជ័យតែ២ថ្ងៃទេ…!! ៦សន្លឹកនៃទិដ្ធភាពបាយ ថ្ងៃត្រង់ក្រាយប្រលងបាក់ឌុប ឃើញហើយពិតជា….!!

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃចន្ទ ទី២០ ខែសីហា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 27
តស៊ូឡើង ១២ឆ្នាំសម្រេចជោគជ័យតែ២ថ្ងៃទេ…!! ៦សន្លឹកនៃទិដ្ធភាពបាយ ថ្ងៃត្រង់ក្រាយប្រលងបាក់ឌុប ឃើញហើយពិតជា….!! តស៊ូឡើង ១២ឆ្នាំសម្រេចជោគជ័យតែ២ថ្ងៃទេ…!! ៦សន្លឹកនៃទិដ្ធភាពបាយ ថ្ងៃត្រង់ក្រាយប្រលងបាក់ឌុប ឃើញហើយពិតជា….!!

ការប្រឡងបាក់ឌុប​ព្រឹកមិញ​បាន​បញ្ចប់​ហើយ​លើ វិញ្ញាសាប្រឡង​ថ្នាក់​វិទ្យាសាស្រ្ត (ជីវវិទ្យា) និង ថ្នាក់​វិទ្យាសាស្រ្ត​សង្គម (ប្រវត្តិវិទ្យា) ដែល​រហូត​ដល់ម៉ោង​នេះ​ប្រព្រឹត្តិ​ទៅ​ដោយ​រលូន។ ប៉ុន្ដែ ក្រឡេក​មក​មើល​សកម្មភាព​ នៃបេក្ខជន​មួយ​ចំនួន​ ក្រោយ​ពីប្រឡង​​ចប់​ ព្រឹក​ថ្ងៃ​ទី ២០ សីហា ២០១៨​នេះ បាន​បន្យល់​នូវ​រូបភាព​​​របស់​បេក្ខជន ដែល​ញុំា​អាហារ​នៅ​តាម​ដងផ្លូវ និង​ គ្រួសារ​ អាណាព្យាបាល​ បាន​​អង្គុយ​រង់ចាំ​កូន​នៅ​ក្រៅ​មណ្ឌលប្រឡង​ វិទ្យាល័យច្បាប់​អំពៅ​ព្រឹកមិញ។

អត្តបទទាក់ទង: ភ័យពេក!!​ថ្ងៃប្រឡង បាក់ឌុបមកដល់ បែរជាបេក្ខជនជាច្រើនអ្នក ជួយរឿងបែបនេះទៅវិញ​……!!នៅ​ថ្ងៃ​ទី​២០ ខែ​សីហា​នេះ គឺជា​ថ្ងៃ​ទី​១ នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​(​បាក់​ឌុប​) ឆ្នាំ​២០១៨​។ ​ចាប់តាំងពី​ឆ្នាំ​២០១៤​មក ក្រសួង​អប់រំ ដែល​មាន​លោក​ហង់ ជួន​ណារ៉ុន ជា​រដ្ឋមន្ត្រី បាន​ធ្វើ​កំណែទម្រង់​ថ្មី រឹតបន្តឹង​លើ​ការប្រឡង ក្រោម​ពាក្យស្លោក​ថា អ្នកចេះ គឺ​ជាប់​ បាន​ធ្វើឲ្យ​

សិស្សានុសិស្ស បង្កើន​សមត្ថភាព និង​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​។​ ​គូសបញ្ជាក់ថា ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​(​បាក់​ឌុប​)​ឆ្នាំ​២០១៨​នេះ ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២០-២១ ខែ​សីហា ដោយ​មាន​បេក្ខជន​សរុប​ចំនួន​១១៧,០៦១​នាក់ និង​មាន​មណ្ឌល​ប្រឡង​ចំនួន​១៩៥​មណ្ឌល ស្មើនឹង​៤,៧១៧​បន្ទប់ នៅ​ទូទាំង ២៥​រាជធានី ខេត្ត​៕ស្ថានភាពបេក្ខជនប្រឡងនៅតាមមណ្ឌលមួយចំនួនមានបញ្ហាសុខភាពក្នុង

អំឡុងពេលនៃដំណើរការសំណេរប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖២០សីហា ២០១៨ ដោយសារមានអាការៈវិលមុខខ្យល់គរក្អួតជាដើម។ក្នុងនោះបេក្ខជនខ្លះបានបន្តការប្រឡងឡើងវិញបន្ទាប់ពីមានអាការៈធូរស្រាលក្រោយទទួលបានជំនួយសង្គ្រោះបឋមពីក្រុមគ្រូពេទ្យប្រចាំការនៅតាមមណ្ឌលនោះ។សំណេនេះបង្ហោះឡើងដោយផេករបស់ក្រសួងអប់រំកាលពីព្រឹកមិញ។

អត្ថបទទាក់ទង