ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ចេញសារាចរ ស្ដីពីការរៀបចំទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្ដរជាតិ នៅថ្ងៃទី១ ខែតុលា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី១០ ខែសីហា ឆ្នាំ២០១៨ ឯកសារ 51

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានចេញសារាចរស្ដីពី ការរៀបចំទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្ដរជាតិសម្រាប់ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨ ខាងមុខ ដែលជាទិវាបុណ្យរំលឹកដល់គុណូបការៈរបស់មនុស្សវ័យចាស់កម្ពុជា បុព្វការីជន ជីដូនជីតា ឪពុកម្ដាយ អ៊ុំ ពូ មីង ដែលបានកសាង និងបន្សល់ទុកនូវកេរមរតកថ្លៃថ្លាសម្រាប់កូនចៅជំនាន់នេះ និងជំនាន់ក្រោយៗទៀត។

សារាចររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលទទួលបាននៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨នេះ បានគូសបញ្ជាក់ដែរថា ការប្រារព្ធទិវានេះមានគោលបំណងលើកកម្ពស់កិច្ចគាំពារដ៏មានប្រសិទ្ធភាពសំដៅលើកស្ទូយសុខុមាលភាពរបស់មនុស្សវ័យចាស់ឲ្យកាន់តែប្រសើរឡើង ហើយទិវានេះក៏បង្ហាញឲ្យឃើញពីតួនាទីដ៏សំខាន់របស់មនុស្សវ័យចាស់ បុព្វការីជនដែលបានបង្កើតធនធានដ៏មានសារប្រយោជន៍ ព្រមទាំងផ្ដល់នូវចំណេះដឹង ចំណេះធ្វើ និងបទពិសោធយ៉ាងច្រើនឥតគណនាសម្រាប់មនុស្សជំនាន់ក្រោយ។

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ក៏បានធ្វើការណែនាំនូវចំណុចសំខាន់ៗចំនួន១០ផងដែរ ដើម្បីរៀបចំទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្ដរជាតិ ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨ ឲ្យបានទូលំទូលាយ និងផ្សព្វផ្សាយឲ្យប្រជាជនកម្ពុជាគ្រប់វ័យ បានយល់ដឹងកាន់តែច្បាស់អំពីអត្ថន័យនៃទិវានេះ។

សូមអានខ្លឹមសារទាំងស្រុង នៃសារាចររបស់រាជរដ្ឋាភិបាលកម្ពុជា នៅខាងក្រោមនេះ៖

អត្ថបទទាក់ទង