ខ្មែរប៉ុស្ដិ៍ Close

លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយ ជូនដល់គ្រួសាររងគ្រោះ ដោយទឹកជំនន់ ចំនួន១,៤៤២គ្រួសារ នៅស្រុកត្បូងឃ្មុំ ខេត្ដត្បូងឃ្មុំ

ដោយ៖ លី វិទ្យា
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃព្រហស្បតិ៍ ទី២ ខែសីហា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 157

ត្បូងឃ្មុំ៖ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨នេះ លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយជូនដល់គ្រួសាររងគ្រោះ ដោយទឹកជំនន់ ចំនួន១៤៤២គ្រួសារ ដែលរស់នៅ ភូមិទន្លេបិទលើ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្ដត្បូងឃ្មុំ ។ កម្មវិធីនេះប្រារព្ធធ្វើឡើងនៅ ទួលសុវត្ថិភាព ឧកញ៉ា អាន ម៉ារឌី ដែលស្ថិតនៅក្នុងភូមិ ទន្លេបិទ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្ដត្បូងឃ្មុំ។

សូមជម្រាបថា កាកបាទក្រហមកម្ពុជា ដែលមានលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន លោកតែងតែយកចិត្ដទុក្ខដាក់ និងដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋាន ដោយក្តីមេត្តា ករុណា គិតគូរ និងផ្តល់ក្តីសង្ឃឹម ជំនឿចិត្តដល់ប្រជាជនទូទៅ ដែលជួបការលំបាកដោយគ្មានការរើសអើង មិនប្រកាន់វណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ ដោយកន្លែងណាមានទុក្ខលំបាក គឺមានកាកបាទក្រហមកម្ពុជា។

ជាក់ស្តែង ក្នុងអំឡុងគ្រោះធម្មជាតិ ដោយសារទឹកជំនន់នៅតាមបណ្តាខេត្តមួយចំនួន ដូចជា ខេត្តស្ទឹងត្រែងជាដើម ក្នុងរយ:ពេលជិតកន្លះខែមកនេះ កាកបាទក្រហមកម្ពុជា បានចុះចែកនូវអំណោយជាស្បៀង សម្ភារៈផ្សេងៗទៀត ភ្លាមៗជូនដល់ប្រជាពលរដ្ឋដែលទទួលរងគ្រោះ ដោយទឹកជំនន់នេះផងដែរ ៕

អត្ថបទទាក់ទង